នូវែលហ្សេឡង់ ពលរដ្ឋតែ ៥លាន តែមានម៉ាសបម្រុង ១៨លាន និងអាចផលិតបាន ៨០០០០រាល់ថ្ងៃ
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃសុក្រ លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បានអះអាងថា ប្រទេសនូវែលហ្សេឡង់ មានរបាំង (ម៉ាស) ចំនួន ១៨ លានរួចទៅហើយត្រូវបានបម្រុងទុក ហើយមានប្រមាណ ៨០ ០០០ (ប្រាំបីម៉ឺន) ត្រូវបានផលិតជារៀងរាល់ថ្ងៃ ខណៈដែលប្រទេសដែនកោះមួយនេះ មានប្រជាជនតែ ៥លាននាក់នៅលើផ្ទៃដីជាង ២៦៩ ០០០គីឡូម៉ែត្រការ៉េ។
ទីតាំងផលិតកម្មម៉ាសរបស់ប្រទេសនេះ គឺស្ថិតនៅទីក្រុង Whanganui ស្ថិតនៅភាគខាងជើងប្រទេស។ ស្របពេលដែលជំងឺនេះមានការរាតត្បាតពាសពេញពិភពលោក ប្រទេសក្បែរខាងអូស្ត្រាលីមួយនេះក៏បានប្រកាសបិទប្រទេសមួយខែដែរ ហើយបើគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានករណីឆ្លងសរុបចំនួន ៦៤៧ ករណី និងមានម្នាក់បានស្លាប់។
សមត្ថភាពរបស់ប្រទេសដែនកោះមួយនេះ ត្រូវបានគេមើលឃើញថា មានការត្រៀមទុកបានយ៉ាងល្អ ជាពិសេសគឺសម្ភារៈបរិក្ខារសម្រាប់បម្រើឱ្យទ័ពជួរមុខ (បុគ្គលិកសុខាភិបាល)។ បើទោះបីជាមានករណីវិជ្ជមានច្រើនបន្តិច ប៉ុន្តែករណីធ្ងន់ និងចំនួនអ្នកស្លាប់មានតិចតួចណាស់៕
អត្ថបទពាក់ព័ន្ធ៖
- តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? តើចិនបានចំណេញអ្វីបើមែន? ចុះបើមិនមែនអ្នកណាចំណេញ?
- កម្ពុជាបញ្ចុះតម្លៃប្រេងឥន្ធនៈទាបមែនទែន សាំងធម្មតាសល់តែ ២៣៥០រៀល/លីត្រ
ដោយ៖ Anthony