WHO៖ គោលដៅនៃ​កូវីដ ១៩​ គឺចង់លុកលុយគ្រប់ទីន្លែង នៅលើផែនដីនេះ​



អ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានមានប្រសាសន៍ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍​​នេះ​ថា ការរាតត្បាតនៃកូវីដ១៩នេះ ត្រូវបានគេព្យាករណ៍ថា នឹង​កើត​មាន​នៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក​ ហើយ​​ជាពិសេសនៅ​ប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

មកទល់នឹងពេលនេះ កូ​វីដ​ ១៩ បាន​ឆ្លង​រាល​ដាល​ទៅ​ដល់ប្រទេស​ និងដែន​ដី​ចំនួន ២០៣ ហើយ​លើ​ពិភពលោក​ នេះ​បើ​តាម​ទិន្នន័យ​ពី​ ​World O Matter ចេញផ្សាយ​នាព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី ០២​​ ខែ​មេសា ឆ្នាំ២០២០ នេះ​។ ​អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺកូ​វីដ​នឹងរាតត្បាតពេញសកលលោក ទោះ​បីជាមានការជៀសវាង ឬការពារបានយ៉ាងតឹងរឹងបែបណាក៏ដោយ នៅពេលណាមួយវានឹងអាចកើតឡើងទៅលើប្រទេសទាំងអស់នៅជុំវិញពិភពលោក។

កាលពីការចាប់ផ្តើមផ្ទុះនៃកូវីដ១៩ ក្នុងទីក្រុងវូហានមក វូហានបានក្លាយជាទីកន្លែងមួយដែលមានមនុស្សឆ្លងនិងស្លាប់ច្រើនជាងគេ ហើយមកដល់ឥឡូវនេះប្រទេសចិនមានអ្នកឆ្លងចំនួន ៨៣ ០០០ករណី និងស្លាប់ជាង ៣ ០០០ករណីវាជា​ចំនួនថេរមួយដែលអ្នកជំនាញសន្និដ្នានថាប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ និងអាចរកវ៉ាក់សាំងបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។ ទន្ទឹមនឹ​ងនេះសហរដ្ឋអាមេរិកបានក្លាយជាប្រទេសទី១ លើចំនួនអ្នកដែលបានឆ្លង និងក្លាយជា​ប្រទេសទី ២ នៃករណីអ្នកស្លាប់ បន្ទាប់ពីអ៊ីតាលី។

ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកលោក Matthew Griffith បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ««ភាពពិតនៃការរីករាលដាលនៃវីរុសមានន័យថាគ្មានប្រទេសណាមួយអាចសង្ឃឹមថាឆ្លងផុតនោះទេ»»។ ហើយ WHO និយាយថាប្រទេសតូចៗ ដូចជាប្រទេសមួយចំនួននៅកោះប៉ាស៊ីហ្វិក គឺមានគ្រោះថ្នាក់ជាពិសេសដោយសារតែពួកគេមានធនធានវេជ្ជសាស្រ្តនៅមានកម្រិត។

រហូតមកដល់ពេលនេះ វីរុសនេះបានប៉ះពាល់ដល់ប្រទេស និងដែនដី យ៉ាងហោចណាស់ចំនួន ២០៣។ វាបានឆ្លងមនុស្សជាង ៩៣៥ ៥០០ នាក់ និងបានសម្លាប់មនុស្ស​ជាង ៤៧ ២០០ នាក់ និង​ជាសះស្បើយជាង ១៩ ៤០០នាក់នៅទូទាំងពិភពលោក​គិតត្រឹមថ្ងៃទី២ ខែមេសា នេះ៕

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s