សម្ដេចតេជោ បរិច្ចាគប្រាក់បៀវត្ស ៧ខែដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID​



នៅថ្ងៃទី ​០១ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ​ បានធ្វើការបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៧ ខែ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ការបរិច្ចាករបស់សម្ដេចគឺបរិច្ចាគប្រាក់ខែចាប់ពីខែមីនាដល់ខែកញ្ញាឆ្នាំ ២០២០។

នៅក្នុងសារលិខិតរបស់សម្ដេច​ ទៅកាន់ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកថវិកាទាំងនោះទៅចាត់ចែងតាមការគួរ ក្នុងទិសដៅប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩។

សូមបញ្ជាក់ថា​ ប្រាក់បៀវត្សរបស់នាយករដ្ឋមន្ត្រីកម្ពុជា ១ខែទទួលបាន ១០លានរៀល៕​

ដោយ៖ យ៉ាយ៉ា

X
5s