ពិតជាដំណឹងល្អណាស់! ជនបរទេស ៨ នាក់និងជនជាតិខ្មែរម្នាក់ជាសះស្បើយពី COVID នៅថ្ងៃនេះ
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ០២ ខែមេសាឆ្នាំ ២០២០ នេះក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺចំនួន ៩ នាក់បន្ថែមទៀតបានជាសះស្បើយ ហើយអ្នកពិតជាដំណឹងដ៏ល្អបំផុត ខណៈដែលអ្នកឆ្លងថ្មីរកឃើញតែម្នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី ០២ ខែមេសាឆ្នាំ ២០២០ នេះអ្នកជំងឺជាសះស្បើយសរុបកើនឡើងរហូតដល់ទៅ ៣៤នាក់ ចំណែកឯអ្នកដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះមកនៅត្រឹមតែ ៧៦ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លុះសរុប ១១០នាក់ នេះបើតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលចេញមកមុននេះបន្តិច។ អ្នកជាសះស្បើយទាំង ៩ នាក់នោះមាន ជនជាតិខ្មែរមួយរូបអាយុ ៤០ ឆ្នាំនៅខេត្តសៀមរាបជាអ្នកត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ជនជាតិប៊ែលហ្សិកអាយុ ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ និងជនជាតិបារាំងចំនួន ៧នាក់នៅខេត្តព្រះសីហនុ។
ចំណែកមួយករណីថ្មីដែលបានរកឃើញនៅថ្ងៃនេះ គឺជាបុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ ហើយបច្ចុប្បន្ននេះត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ គួរបញ្ជាក់ដែរថាបុរសនេះជាអ្នកគ្រប់គ្រងនឹងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរណ៍បារំាងមានវិជ្ជមានលើកូវីដ ១៩ ដែលបានរកឃើញនៅក្នុងខេត្តព្រះសីហនុ។
ដោយ៖ យ៉ាយ៉ា