រដ្ឋមន្ត្រី ៩ រូបបានបរិច្ចាគប្រាក់បៀវត្សដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រឹមព្រឹកថ្ងៃទី ២ មេសានេះ
គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ០២ ខែមេសាឆ្នាំ ២០២០ រដ្ឋមន្ត្រីចំនួន ៩ រូបបានធ្វើការបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជួយដល់គណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
រដ្ឋមន្ត្រីទាំង ៩ រូបមានដូចជា៖
- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បរិច្ចាគប្រាក់បៀវត្ស ៦ ខែ
- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្ស ៦ខែ
- ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌ បរិច្ចាគប្រាក់បៀវត្ស ៦ខែ
- ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បរិច្ចាគប្រាក់បៀវត្ស ៦ខែ
- ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន បរិច្ចាគប្រាក់បៀវត្ស ៦ខែ
- ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បរិច្ចាគប្រាក់បៀវត្ស ៧ ខែ
- ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បរិច្ចាគប្រាក់បៀវត្ស ៧ ខែ
- ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បរិច្ចាគប្រាក់បៀវត្ស ៦ ខែ
- ឯកឧត្តមម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិល បរិច្ចាគប្រាក់បៀវត្ស ៦ខែ
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២០ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើការបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់សម្ដេចចំនួន ៧ ខែដើម្បីជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រាប់ចាប់ពីខែមីនា រហូតដល់ ខែកញ្ញា៕
ដោយ៖ យ៉ាយ៉ា