កំណត់ត្រាត្រូវបានបំបែកខណៈអ្នកឆ្លងកូវីដ ១៩ ឡើងដល់ជាង ១ លាននាក់ និងស្លាប់ជាង ៥ម៉ឺន​



យោងតាមទិន្នន័យពី World O Meter នាព្រឹកថ្ងៃទី ៣ ខែមេសាឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងស្រាប់នៅទូទាំងពិភពលោកបានកើនឡើងដល់ជាងមួយលាននាក់ (១ ០១៥ ០៥៩នាក់) ហើយវាត្រូវបានគេចាត់ទុកថាជាការបំបែកកំណត់ត្រាសម្រាប់ពិភពលោកលើករណីកូវីដ ១៩។ 

ក្នុងចំណោមអ្នកឆ្លងកូវីដ ១៩ ជាងមួយលាននាក់នោះ មានអ្នកស្លាប់ចំនួន ៥៣ ១៦៧នាក់ និងអ្នកជាសះស្បើយមានចំនួន ២១២ ០៣៥នាក់។ សហរដ្ឋអាមេរិកជាប្រទេសឈរលំដាប់ថ្នាក់លេខ ១ នៃប្រទេសលោកខាងលិច ជាអ្នកដែលមានប្រជាជនឆ្លងវីរុសកូវីដ ១៩ ច្រើនជាងគេលើលោកចំនួន ២៤៤ ៨៧៧នាក់ តាមពីក្រោយដោយប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន ១១៥ ២៤២នាក់ អេស្ប៉ាញមានចំនួនអ្នកឆ្លង ១១២ ០៦៥នាក់ និងអាល្លឺម៉ង់មានចំនួន ៨៤ ៧៩៤នាក់។ ដោយឡែក អ៊ីតាលីនៅតែរក្សាតំណែងជាប្រទេសដែលមានអ្នកស្លាប់ដោយសារកូវីដ ១៩ ជាងគេនៅលើលោកមានចំនួន ១៣ ៩១៥នាក់ ហើយនេះជាទិន្នន័យសម្រាប់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ ចេញផ្សាយដោយ World O Meter។

គួរបញ្ចាក់ផងដែរថា កូវីដ ១៩ បានឆ្លងរាលដាលទៅដល់ ២០៤ ប្រទេស/ដែនដី ហើយរដ្ឋាភិបាលនៃប្រទេសនីមួយៗលើពិភពលោកបាននិងកំពុងដាក់ចេញវិធានការយ៉ាងតឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ នេះ៕

ដោយ​៖ យ៉ាយ៉ា

X
5s