៤ ករណីបន្ថែមលើកូវីដ ១៩ សុទ្ធតែបរទេស ៣ នាក់ជាជនជាតិបារាំង និងម្នាក់ជាជនជាតិម៉ាឡេស៊ី​



នាព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ៤ ករណីបន្ថែមទៀតសុទ្ធតែជនបរទេស ក្នុងនោះជនជាតិបារាំងចំនួនបីនាក់នៅខេត្តព្រះសីហនុ និង​ ម្នាក់​ជាជនជាតិ​ម៉ាឡេស៊ី។ 

ករណីជនជាតិបារាំងទាំងអស់នោះមានពីរនាក់ ម្នាក់ជាបុរសអាយុ ៦៧ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៦៧ឆ្នាំដូចគ្នា ពួកគេទាំងពីរជាអ្នកទេសចរណ៍នៅក្នុងក្រុមជាមួយនឹងអ្នកទេសចរណ៍ជនជាតិបារាំងទាំង ៣០ នាក់ដែលបានរកឃើញកូវីដ ១៩ ក្នុងពេលកន្លងមក។ ចំណែកស្ត្រីជនជាតិបារាំងម្នាក់ទៀតអាយុ ៥៩ឆ្នាំគឺ ស្ថិតក្នុងចំណោមអ្នកទេសចរណ៍បារំាងចំនួនបួននាក់ផ្សេងពីក្រុមខាងលើ ដែលកន្លងមកបានរកឃើញពីអ្នកមានតេស្តវិជ្ជមានហើយបានដាក់ព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ 

រីឯមួយករណីទៀតគឺបុរសអាយុ ៤០ ឆ្នាំជាជនជាតិម៉ាឡេស៊ី ជាអ្នកដំណើរថ្នាក់នៅបណ្ដោះអាសន្ននៅក្នុងភូមិពាមជីកងស្រុកកងមាសខេត្តកំពង់ចាម។ ហើយរូបនេះត្រូវបានគេដឹងថាជាក្រុមមកធ្វើការងារសាសនាចំនួន ៨ នាក់ ក្នុងនោះ ៧នាក់បានធ្វើតេស្តវិជ្ជមានកាលពីលើកមុន។

គិតមកត្រឹមថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ អ្នកជំងឺកូវីដ ១៩ បានជាសះស្បើយចំនួន ៣៥ នាក់ហើយ អ្នកដែលកំពុងសំរាកព្យាបាលមានចំនួន ៧៩ នាក់ស្រី ២៥ នាក់និងបុរស ៥៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១១៤នាក់៕

ដោយ៖ យ៉ាយ៉ា 

X
5s