​​កំពុង​វឹកវរ​រឿង Covid19 ​ចិន​ បុក​​ពន្លិច​ទូក​​ និង​​ចាប់អ្នក​​នេសាទ​វៀតណាម​ក្បែរ​កោះ​ជម្លោះ​​



ទូក​នេសាទ​វៀតណាម​​មួយ​​គ្រឿង​ចំណុះ​ដោយ​មនុស្ស ៨នាក់​ត្រូវ​​បាន​​​កប៉ាល់​ចិន​បុក​ពន្លិច​នៅ​ក្បែរ​ប្រជុំ​កោះ​កំពុង​មាន​ជម្លោះ​ Paracel ហើយ​​មនុស្ស​ទាំង​អស់​​ត្រូវ​បាន​សង្គ្រោះ​និង​ចាប់​​ខ្លួន​​បណ្ដោះ​អាសន្ន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ The South China Morning Post

លោក​ Nguyen Van Hai អាជ្ញាធរ​ប្រចាំ​នៅ​ខេត្ត​ Quang Ngai ​ដែល​មាន​ចម្ងាយ​តែ​​ពីរ​បី​រយ​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ារ៉ាសែល​ បាន​អះអាង​ថា​ ​ករណី​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២០​ នេះ​ដែល​កប៉ាល់​ចិន​ បាន​បុក​ពន្លិច​ទូក​នៅ​ក្នុង​ឃុំ​របស់​លោក។ ទូក​នេសាទ​វៀតណាម ពីរ​គ្រឿង​ទៀត​បាន​ព្យាយាមទៅជួយ​ទូក​ដែល​ត្រូវ​បាន​បុក​ពន្លិច ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ទុក​នៅ​លើ​កោះ​នោះ​ទាំង​អស់។ 

គូសបញ្ជាក់ថា​ ជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាចម្រូងចម្រាស់ដ៏ក្តៅគគុកបំផុតមួយនៃភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់​អាស៊ីអាគ្នេហ៍។  ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ តៃវ៉ាន់ និងឥណ្ឌូណេស៊ី សុទ្ធតែបានអះអាង និងចង់ក្រសោបយកចំណែកមួយភាគធំនៃដែនសមុទ្រនេះរៀងៗខ្លួនដែលជាហេតុធ្វើឲ្យជម្លោះមួយនេះបន្តកើតមានរហូតមកដល់សព្វថ្ងៃ។

អត្ថបទទាក់ទង៖

ដោយ​ឡែក វៀតណាម និង​ចិន​ តែង​តែប៉ះទង្គិច​គ្នា​ជារឿយៗជុំវិញ​ប្រជុះកោះមានជម្លោះមួយនេះ៕ 

X
5s