​ពេល​នេះ​ WHO ​ប្ដូរ​​ចិត្តមក​គាំ​ទ្រ​​ឱ្យ​​ពាក់​ម៉ាស​នៅ​ទីសាធារណៈវិញ​​



ប្រធាន​បទ​​ជុំវិញ​ការ​ពាក់​ម៉ាស​ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ដ៏​គួរ​ចាប់​អារម្មណ៍​ ដោយ​សារ​មាន​ការ​អះអាង​ផ្ទុយ​គ្នា​ពី​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) និង​អ្នក​ជំនាញ​ចិន ជុំ​វិញ​រឿង​ពាក់​ម៉ាស​នា​ពេល​កន្លង​មក​រហូត​ដល់​អ្នក​ជំនាញ​ចិន​ អះអាង​ថា​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អឺរ៉ុប និង​អាមេរិក​ ដែល​មិន​បាន​ពាក់​ម៉ាស​ជា​ពិសេស​នៅ​ទី​សាធារណៈ​។ មក​ដល់​ពេល​នេះ​ WHO ​បាន​ជា​មក​គាំទ្រ​ និង​លើក​ទឹកចិត្ត​ដល់​ការ​ផ្ដួច​ផ្ដើម​និង​ជំរុញ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗឱ្យ​ប្រជាជន​ខ្លួន​ពាក់​ម៉ាស​នៅ​ទីសាធារណៈ។ ​​​

​កាល​ពី​ដំបូង​ឡើយ​ ​​មន្តរី​អង្គការសុខភាពពិភពលោក​ ផ្ដល់​អនុសាសន៍​ដល់មហាជនទាំងឡាយ កុំឲ្យពាក់ម៉ាស់ លើកលែងតែអ្នកដែលឈឺ ឬមើលថែអ្នកជំងឺ។ ការ​ផ្ដល់​អនុសាសន៍របស់​អ្នក​ជំនាញ​នា​ពេល​​នោះ​​ គឺ​ដោយ​សារ​តែក្រុមអ្នក​ជំនាញ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ជុំវិញ​បញ្ហាកង្វះម៉ាស​សម្រាប់បុគ្គលិកសុខាភិបាលនាពេលអនាគត។ ជាមួយ​គ្នានេះ ក៏​មាន​ការ​ព្រួយបារម្ភ ប្រសិនបើប្រជាជន ឬ​អ្នក​ដែល​ត្រូវ​នៅផ្ទះហើយ គាត់មិនឈឺ តែនៅបន្តពាក់ម៉ាស ព្រោះថា វាអាចប៉ះពាល់ការផ្គត់ផ្គង់ដល់បុគ្គលិកសុខាភិបាល។  សូមអាន៖ WHO៖ មិនគួរពាក់ម៉ាសទេ ប្រសិនបើមិនឈឺ ឬមិនត្រូវមើលថែអ្នកជំងឺ​ ​បុគ្គលិកបម្រើសុខាភិបាល​ប្រឈមខ្វះសម្ភារៈ​

​​តែ​យ៉ាង​ណា​​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Gao Fu ប្រធាន​មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងចិន  បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយទស្សនាវត្ដី Science Magazine ដែលជាទស្សនាវដ្ដីល្បីខាងការស្រាវជ្រាវបែបការសិក្សា​លោក​លើក​ឡើង​ថា​ ​«កំហុសដ៏ធ្ងន់បំផុតក្នុងអ៊ឺរ៉ុប​និង​អាមេរិក បើ​តាមគំនិតរបស់ខ្ញុំគឺប្រជាជនទាំងនោះមិនសូវពាក់ម៉ាស់មុខទេ»។ 

លោក បានបន្ដថា «វីរុសនេះ​អាច​ចម្លងតាមរយៈសារធាតុទឹកតូចៗ និងការប៉ះពាល់គ្នាផ្ទាល់។ តំណក់ទឹកតូចៗមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចម្លងវីរុស។ ដូចនេះ អ្នកត្រូវតែពាក់ម៉ាស់ ពីព្រោះពេលនរណាម្នាក់និយាយ​ពួកគេនឹង​បញ្ចេញ​តំណក់ទឹកតូចៗ​ចេញពីមាត់​របស់​ពួកគេ​ហើយ​ខ្ទាត​មកប៉ះ​អ្នក»។

សូមអាន៖ ​WHO ថាបើមិនឈឺមិនបាច់ពាក់ម៉ាស តែ​អ្នកជំនាញចិនថា នេះជាកំហុសធ្ងន់ធ្ងររបស់ ​អ៊ឺរ៉ុប និងអាមេរិក

ដោយ​ឡែក បច្ចុប្បន្ន​ភាព​ថ្មី​នេះ​ WHO អះអាង​ប្រភេទ​ម៉ាស​ពាក់​វ៉ះកាត់​ (surgical masks) ​គួរ​តែ​មាន​បម្រុង​សម្រាប់​បុគ្គលិក​សុខាភាល​ ខណៈ​សាធារណជន​អាច​ពាក់​ម៉ាស​ក្រណាត់​ ឬ​ម៉ាស​ធ្វើ​ដោយ​ដៃ​បាន៕

ដោយ៖ រតនៈវិភូ​ 

X
5s