ពេលនេះ WHO ប្ដូរចិត្តមកគាំទ្រឱ្យពាក់ម៉ាសនៅទីសាធារណៈវិញ
ប្រធានបទជុំវិញការពាក់ម៉ាស បានក្លាយទៅជាប្រធានបទដ៏គួរចាប់អារម្មណ៍ ដោយសារមានការអះអាងផ្ទុយគ្នាពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញចិន ជុំវិញរឿងពាក់ម៉ាសនាពេលកន្លងមករហូតដល់អ្នកជំនាញចិន អះអាងថា ជាកំហុសដ៏ធ្ងន់ធ្ងរសម្រាប់អឺរ៉ុប និងអាមេរិក ដែលមិនបានពាក់ម៉ាសជាពិសេសនៅទីសាធារណៈ។ មកដល់ពេលនេះ WHO បានជាមកគាំទ្រ និងលើកទឹកចិត្តដល់ការផ្ដួចផ្ដើមនិងជំរុញរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗឱ្យប្រជាជនខ្លួនពាក់ម៉ាសនៅទីសាធារណៈ។
កាលពីដំបូងឡើយ មន្តរីអង្គការសុខភាពពិភពលោក ផ្ដល់អនុសាសន៍ដល់មហាជនទាំងឡាយ កុំឲ្យពាក់ម៉ាស់ លើកលែងតែអ្នកដែលឈឺ ឬមើលថែអ្នកជំងឺ។ ការផ្ដល់អនុសាសន៍របស់អ្នកជំនាញនាពេលនោះ គឺដោយសារតែក្រុមអ្នកជំនាញបង្ហាញពីក្ដីព្រួយបារម្ភជុំវិញបញ្ហាកង្វះម៉ាសសម្រាប់បុគ្គលិកសុខាភិបាលនាពេលអនាគត។ ជាមួយគ្នានេះ ក៏មានការព្រួយបារម្ភ ប្រសិនបើប្រជាជន ឬអ្នកដែលត្រូវនៅផ្ទះហើយ គាត់មិនឈឺ តែនៅបន្តពាក់ម៉ាស ព្រោះថា វាអាចប៉ះពាល់ការផ្គត់ផ្គង់ដល់បុគ្គលិកសុខាភិបាល។ សូមអាន៖ WHO៖ មិនគួរពាក់ម៉ាសទេ ប្រសិនបើមិនឈឺ ឬមិនត្រូវមើលថែអ្នកជំងឺ បុគ្គលិកបម្រើសុខាភិបាលប្រឈមខ្វះសម្ភារៈ
តែយ៉ាងណាបើយោងតាមប្រសាសន៍របស់លោក Gao Fu ប្រធានមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងចិន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយទស្សនាវត្ដី Science Magazine ដែលជាទស្សនាវដ្ដីល្បីខាងការស្រាវជ្រាវបែបការសិក្សាលោកលើកឡើងថា «កំហុសដ៏ធ្ងន់បំផុតក្នុងអ៊ឺរ៉ុបនិងអាមេរិក បើតាមគំនិតរបស់ខ្ញុំគឺប្រជាជនទាំងនោះមិនសូវពាក់ម៉ាស់មុខទេ»។
លោក បានបន្ដថា «វីរុសនេះអាចចម្លងតាមរយៈសារធាតុទឹកតូចៗ និងការប៉ះពាល់គ្នាផ្ទាល់។ តំណក់ទឹកតូចៗមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចម្លងវីរុស។ ដូចនេះ អ្នកត្រូវតែពាក់ម៉ាស់ ពីព្រោះពេលនរណាម្នាក់និយាយពួកគេនឹងបញ្ចេញតំណក់ទឹកតូចៗចេញពីមាត់របស់ពួកគេហើយខ្ទាតមកប៉ះអ្នក»។
សូមអាន៖ WHO ថាបើមិនឈឺមិនបាច់ពាក់ម៉ាស តែអ្នកជំនាញចិនថា នេះជាកំហុសធ្ងន់ធ្ងររបស់ អ៊ឺរ៉ុប និងអាមេរិក
ដោយឡែក បច្ចុប្បន្នភាពថ្មីនេះ WHO អះអាងប្រភេទម៉ាសពាក់វ៉ះកាត់ (surgical masks) គួរតែមានបម្រុងសម្រាប់បុគ្គលិកសុខាភាល ខណៈសាធារណជនអាចពាក់ម៉ាសក្រណាត់ ឬម៉ាសធ្វើដោយដៃបាន៕
ដោយ៖ រតនៈវិភូ