កម្ពុជា​ឈរ​លេខ២​នៅ​ក្នុង​តំបន់​អាស៊ានមានអត្រា%​ជាសះស្បើយពីកូវីដ​ច្រើន​ជាងគេត្រឹមព្រឹកនេះ​



គិត​ត្រឹម​ថ្ងៃ​ទី ៤ ខែ​មេសា​ (វេលាម៉ោង ១រសៀល) ប្រទេស​អាស៊ាន​សរុប​ទាំង ១០ ប្រទេស​មាន​ករណី​​​ជំងឺ​កូវីដ ១៩ ចំនួន​សរុប ១១ ៩៤៨ នាក់​ហើយ​ ដែល​ក្នុង​នោះ​ករណី​ស្លាប់​​សរុប​មាន​ចំនួន​ ៣៩៧ (៣,៣% នៃ​អ្នក​ជំងឺ​សរុប-យកចំនួនអ្នក​ស្លាប់ ចែកនឹង ចំនួនអ្នក​ឆ្លង) និង​ជាសះស្បើយ​​សរុប​ចំនួន ២ ​១០៦ ករណី​ ( ១៧,៦% នៃ​អ្នក​ជំងឺ​សរុប-យកចំនួនអ្នកជាសះស្បើយសរុប ចែកនឹង ចំនួនករណីសរុប)។

ផ្អែក​ទៅ​លើ​ទិន្នន័យ​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​ គេ​សង្កេត​​ឃើញ​ថា កម្ពុជា​ឈរ​នៅ​លើ​​លេខរៀង​ទី២ ដែល​មាន​ករណី​ជាសះស្បើយ​ច្រើន​ជាងគេ​បើ​ធៀប​​ទៅនឹង​បណ្ដា​ប្រទេសផ្សេង ៤២,៩%​។ ចំណែក​ប្រ៊ុយណេ​ឈរ​នៅ​លើ​កំពូល​តារាង​​ដែល​ករណី​ជាសះស្បើយ​ច្រើន​ជាងគេ​រហូត​ដល់​ទៅ​ជិត ៥០% នៃ​អ្នក​ជំងឺ​សរុប​ដែល​បាន​ឆ្លង​មេរោគ​ខាងលើ។​

ខាងក្រោម​នេះ​ជា​អត្រា​ជាសះស្បើយ​របស់​របស់​អ្នក​ជំងឺ​កូវីដ ១៩ ​នៅ​តាម​ប្រទេស​ទាំង ១០ របស់​អាស៊ាន៖

១.ប្រទេស​ប្រ៊ុយណេ (ជាសះស្បើយ ៤៨,៥%)​

  • ករណី​ឆ្លង៖ ១៣៤ នាក់
  • ករណី​ជា​សះស្បើយ៖ ៦៥​នាក់
  • ករណី​ស្លាប់៖ ១នាក់

២.ប្រទេស​កម្ពុជា (ជាសះស្បើយ ៤២,៩%)

  • ករណី​ឆ្លង៖ ១១៤ នាក់
  • ករណី​ជា​សះស្បើយ៖ ៤៩ នាក់
  • ករណី​ស្លាប់៖​០ នាក់

៣.ប្រទេស​វៀតណាម (ជាសះស្បើយ ៣៥,៥%)

  • ករណី​ឆ្លង៖ ២៣៩
  • ករណី​ជា​សះស្បើយ៖ ៨៥ នាក់
  • ករណី​ស្លាប់៖​០ នាក់

៤.ប្រទេស​ថៃ (ជាសះស្បើយ ៣០,៩%)

  • ករណី​ឆ្លង៖ ១ ៩៧៨ នាក់
  • ករណី​ជាសះស្បើយ ៦១២ នាក់
  • ករណី​ស្លាប់៖ ១៩ នាក់

៥.ប្រទេស​សិង្ហបុរី (ជាសះស្បើយ ២៥,៣%)

  • ករណី​ឆ្លង៖ ១ ១១៤ នាក់
  • ករណី​ជា​សះស្បើយ៖ ២៨២ នាក់
  • ករណី​ស្លាប់៖ ៦ នាក់

៦.ប្រទេស​ម៉ាឡេស៊ី (ជាសះស្បើយ ២៤,៨%)

  • ករណី​ឆ្លង៖ ៣ ៣៣៣ នាក់
  • ករណី​ជា​សះស្បើយ៖ ៨២៧ នាក់
  • ករណី​ស្លាប់៖ ៥៣​ នាក់

៧.ប្រទេស​ឥណ្ឌូណេស៊ី (ជាសះស្បើយ ៦,៧%)

  • ករណី​ឆ្លង៖ ១ ៩៨៦ 
  • ករណី​ជា​សះស្បើយ៖ ១៣៤ នាក់ 
  • ករណី​ស្លាប់៖ ១៨១ 

៨.ប្រទេស​ហ្វីលីពីន (ជាសះស្បើយ ១,៧%)

  • ករណី​ឆ្លង៖ ៣ ០១៨ នាក់
  • ករណី​ជា​សះស្បើយ៖ ៥២​នាក់
  • ករណី​ស្លាប់៖ ១៣៦ នាក់

៩.ប្រទេស​មីយ៉ាន់ម៉ា (ជាសះស្បើយ ០%)

  • ករណី​ឆ្លង៖ ២០ នាក់
  • ករណី​ជា​សះស្បើយ៖ ០​នាក់
  • ករណី​ស្លាប់៖ ១ នាក់

១០.ប្រទេស​ឡាវ (ជាសះស្បើយ ០%)

  • ករណី​ឆ្លង៖ ១០ នាក់
  • ករណី​ជា​សះស្បើយ៖ ០ នាក់
  • ករណី​ស្លាប់៖ ០ នាក់ ៕

ប្រភព៖ Worldometers 

 

 

X
5s