ការពារកូវីដ អ្នកបើកបរ និងអ្នករួមដំណើរតាមឡានឈ្នួល/តាក់ស៊ី ត្រូវធ្វើតាមការណែនាំនេះ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្ដីពីវិធានការការពារ ការចម្លងវីរុសកូវីដ ១៩ ចំពោះម្ចាស់រថយន្ដ និងអ្នកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនរួម ស្ដាប់ផ្ទុកអ្នកដំណើរច្រើនលើសពី ១០ នាក់។
សេចក្តីប្រកាសនេះធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដែលតម្រូវឲ្យអ្នកបើកបរជាម្ចាស់រថយន្ត និងអ្នករួមដំណើរលើសពី ១០នាក់ (ប្រភេទ bus និង mini bus) គោរពតាមគោលការណ៍ដូចខាងក្រោម៖
- បើកបង្អួចរថយន្តអោយចេញខ្យល់ចូលគ្រប់គ្រាន់ (មិនបើកម៉ាស៊ីនត្រជាក់)
- លើកទឹកចិត្តឲ្យអ្នករួមដំណើរពាក់ម៉ាស់ ឬក្រមាខ្ទប់មាត់ច្រមុះ ជិះមានការចំលងជាយថាហេតុណាមួយនៃជំងឺផ្ដាសាយ ពិសេសវីរុសកូវីដ ១៩
- ធ្វើការលាងសំអាតរថយន្តជាប្រចាំជាមួយទឹកសាប៊ូ នឹងជាប់អាករតាមថ្នាក់កៅអីឲ្យបានស្អាត
- ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលលាងដៃសម្រាប់អ្នកធ្វើដំណើរ
- បើអ្នកបើកបរទាំងនោះមានអាការៈ ឬរោគសញ្ញាដូចជា ក្តៅខ្លួន ក្អកផ្ដាសាយ ត្រូវផ្អាកការបើកបណ្ដោះអាសន្ន រួចបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងក្នុងការកាត់បន្ថយការចម្លងវីរុសកូវីដ ១៩។ គិតមកត្រឹមថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយចំនួន ៥០ នាក់ហើយ ក្នុងចំណោមអ្នកឆ្លងវីរុសទាំងអស់ ១១៤នាក់៕
ដោយ៖ យ៉ាយ៉ា