អ្នកជាសះស្បើយកើនឡើងដល់ ៥៣នាក់ហើយ ពិសេសគ្មានអ្នកឆ្លងទេថ្ងៃនេះ​



រយៈពេលបីថ្ងៃជាប់គ្នាហើយដែលក្រសួងសុខាភិបាលបានប្រកាសថាគ្មានករណីឆ្លងកូវីដ ១៩ នៅកម្ពុជា ចំណែក​ថ្ងៃនេះបានរកឃើញអ្នកជាសះស្បើយ ៣នាក់ទៀតហើយ។

ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិម៉ាឡេស៊ីចំនួន ៣ រូប មានអាយុ ៣៩ឆ្នាំ ២៦ឆ្នាំ និង ៤០ឆ្នាំ ជាអ្នកមកធ្វើការងារសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលទេអវិជ្ជមាន ២លើក និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

អ្នកជាសះស្បើយសរុបនៅក្នុងប្រទេសកម្ពុជាកើនឡើងដល់ ៥៣នាក់ ក្នុងចំណោមអ្នកឆ្លងសមុទ្រទាំងអស់ ១១៤នាក់ និងគ្មានករណីស្លាប់ឡើយ។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលគិតមកត្រឹមថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ នេះ មានចំនួនសរុប ៦១នាក់ ក្នុងនោះស្រី ២០នាក់ ដឹងបុរស ៤១នាក់៕ 

X
5s