New York៖ សត្វខ្លាអាយុ ៤ឆ្នាំ មួយក្បាលធ្វើតេស្តវិជ្ជមាន កូវីដ១៩​



សត្វខ្លាញីអាយុ ៤ឆ្នាំ មួយក្បាលនៅសួនសត្វ “Bronx Zoo” ត្រូវបានគេធ្វើតេស្តវិជ្ជមានហើយការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (The USDA's National Veterinary Services Laboratory) ដែលមានមូលដ្ឋាននៅ Ames រដ្ឋ Iowa ។ យោងតាមការចុះផ្សាយដោយ​​ business Insider

សមាគមអភិរក្សសត្វព្រៃ (The Wildlife Conservation Society) បាននិយាយថាខ្លា ៣ ក្បាលផ្សេងទៀត និងសត្វតោអាហ្វ្រិក ៣ ក្បាលបានវិវត្តទៅរកអាការៈក្អកស្ងួត និងថយចុះចំណង់អាហារ ប៉ុន្តែគេរំពឹងថានឹងជាសះស្បើយឡើងវិញ។ រោគសញ្ញាទាំងអស់នេះបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមីនា​។

 

យោងតាមសមាគមអភិរក្សសត្វព្រៃដដែលបានឲ្យដឹងថាសត្វខ្លាទាំងនោះត្រូវបានឆ្លងដោយអ្នកថែរក្សាដែលមានជំងឺកូវីដ១៩ ប៉ុន្តែមានតែសត្វខ្លាមួយក្បាលប៉ុណ្ណោះតេស្តវិជ្ជមាន។ ពួកគេមិនទាន់ដឹងពីរបៀបដែលវីរុសវិវត្ត ឬប៉ះពាល់ដល់សត្វខ្លាធំៗទាំងនោះនៅឡើយទេ។ បន្ទាប់ពីបានតេស្តវិជ្ជមានហើយនោះ សួនសត្វនេះបានអនុវត្តវិធានការបង្ការដើម្បីការពារការប៉ះពាល់នឹងសត្វដទៃទៀតភ្លាមៗ។

មកដល់ពេលនេះក្រសួងកសិកម្មអាមេរិកបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថាគ្មានភ័ស្តុតាងណាមួយដែលអះអាងថាសត្វដែលផ្ទុកវិជ្ជមានកូវីដ១៩ អាចចម្លងការរីករាលដាលនេះទៅកាន់មនុស្សបានឡើយ។

អត្ថ​បទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s