ធ្លាប់ជាអ្នកផ្តួលហ្គាដាហ្វី តែពេលនេះ Mahmoud Jibril ត្រូវស្លាប់ដោយសារ COVID-19​



អតីតនាយករដ្ឋមន្ត្រីរបស់លីប៊ីលោក Muhmoud Jibril ត្រូវបានសារព័ត៌មានរបស់អេហ្ស៊ីប បញ្ជាក់ថាលោកបានទទួលមរណភាពហើយកាលពីថ្ងៃអាទិត្យដោយសារកូវីដ ១៩។

អតីតនាយករដ្ឋមន្ត្រីប្រទេសលីប៊ីមួយនេះ មានអាយុ ៦៨ ឆ្នាំ ដែលលោកបានគេធ្វើតេស្តរកឃើញថាវិជ្ជមានលើកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែមីបាកន្លងទៅ នៅមន្ទីរពេទ្យខ្ញុំទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប។ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសហ្គាន់ហ្សួរី (Ganzouri Specialized Hospital) កាលពីថ្ងៃទី២១ ខែមីនា ក្រោយមានជំងឺគាំងបេះដូង ហើយបីថ្ងៃក្រោយមកទើបលោកត្រូវបានគេធ្វើតេស្ដ ចេញលទ្ធផលវិជ្ជមានលើកូវីដ ១៩។

គួរបញ្ជាក់ផងដែរថាអតីតនាយករដ្ឋមន្ត្រីរូបនេះធ្លាប់បានផ្ដួលរំលំ ទម្លាក់លោកហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ ២០១១ កន្លងទៅ៕

ដោយ៖ យ៉ាយ៉ា

X
5s