រីករាយណាស់! ជាសះស្បើយ ៥ នាក់ទៀតហើយសុទ្ធតែជនជាតិខ្មែរ​



នៅព្រឹកថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជាសះស្បើយពីកូវីដ ១៩ ចំនួន ៥ នាក់ទៀតហើយ ដែលសុទ្ធសឹងជាជនជាតិខ្មែរ និងអ្នកឆ្លងមានតែមួយករណីប៉ុណ្ណោះ។

អ្នកជាសះស្បើយទាំង ៥ រូបនោះមានដូចជា៖

  • ស្ត្រីជាជនជាតិខ្មែរអាយុ ៦១ ឆ្នាំនៅរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។
  • បុរសជនជាតិខ្មែរអាយុ ៤០ ឆ្នាំនៅសង្កាត់ច្រាំងចំរេះ
  • បុរសជនជាតិខ្មែរអាយុ ២៨ ឆ្នាំ នៅខេត្តកំពង់ឆ្នាំង
  • ស្ត្រីជនជាតិខ្មែរលក់ ៣៩ ឆ្នាំ នៅខេត្តសៀមរាប
  • បុរសជនជាតិខ្មែរអាយុ ៣០ ឆ្នាំអ្នកបម្រើការងារនៅ Star TV ខេត្តបន្ទាយមានជ័យ

ចំនែកឯករណីឆ្លងដែលរកឃើញមួយករណីនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ ជាស្ត្រីជនជាតិវៀតណាម អាយុ ២៧ឆ្នាំដាក់ឲ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សរុបអ្នកឆ្លងវីរុសទាំងអស់នៅប្រទេសកម្ពុជាមានចំនួន ១១៥ នាក់ ក្នុងនោះម្នាក់ជាសប្បាយកើនឡើងដល់ ៥៨នាក់ហើយ៕

 

X
5s