សម្តេចតេជោ៖ គ្មានការបិទវត្ត វិហារសាសនា អ្វីទាំងអស់​



ក្នុងសន្និសិទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជា នាវិមានសន្តិភាព សម្តេចបានមានប្រសាសន៍ថា៖ «គ្មានការបិទវត្តអារាម វិហារសាសនាឥស្លាម វិហារសាសនាគ្រឹះ ឬកន្លែងសាសនាណាមួយឡើយក្នុងប្រទេសកម្ពុជា»។

ប្រសាសន៍សម្តេចលើកឡើងមកនេះដោយសារមានពាក្យចចាមអារាមបានដើរផ្សព្វផ្សាយថា នឹងមានការបិទវត្តក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩។ សម្តេចបានមានប្រសាសន៍ទៀតថា៖ «គ្មានការបិទកន្លែងសាសនាទេ គ្រាន់តែការជួបជុំបែបសាសនានានាមិនថាសាសនាណាមួយឡើយត្រូវផ្អាក និងហាមឃាត់មួយរយៈសិន តែការគោរពប្រតិបត្តិតាមសាសនា ការសូត្រធម៌ សូត្រមន្ត ថ្វាយបង្គំអ្វីទាំងអស់ត្រូវធ្វើនៅតាមផ្ទះរៀងខ្លួនទៅ»។

វិធានការនៃការរឹតបន្តឹងនេះ មិនមែនធ្វើឡើងតែពិធីសាសនាទេ តែរាជរដ្ឋាភិបាលបានបញ្ឈប់រាល់ការប្រគុំតន្រ្តីតាមទីសាធារណៈ កម្មវិធីប្រដាល់នានា ដែលអាចប្រមូលផ្តុំហ្វូងមនុស្សដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩នេះ។ 

លើសពីនេះ សម្តេចក៏បានព្រមានដល់អ្នកដែលធ្វើការបំភ្លៃព័ត៌មាន ឬព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គមថា នឹងចាត់វិធានការក្តៅចំពោះជននោះ៕ 

X
5s