លទ្ធភាពតែ 0,១% ប៉ុណ្ណោះរឿងដាក់ប្រទេសក្នុងស្ថានភាពអាសន្ន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតបទៅកាន់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៧ នេះថា លទ្ធភាពនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន មានកម្រិតតិចណាស់ ពោលគឺ ត្រឹមតែ 0,១% ប៉ុណ្ណោះ ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩។
ទោះជាបែបនេះក្ដី សម្តេចបានអះអាងថា ការមានឧបករណ៍ច្បាប់ក្នុងដៃ វាប្រសើរជាងស្ថានភាពដែលមិនមាន។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
គិតមកត្រឹមថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ ១៩ សរុបចំនួន ៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១១៥នាក់ ដែលអាចចាត់ទុកថាជាទិន្នន័យមួយល្អសម្រាប់កម្ពុជា៕