នាវាអូស្រ្តាលីមួយគ្រឿងមានអ្នកដំណើរកូវីដ១៩ ជិត ៦០% កំពុងជាប់គាំងនៅអ៊ុយរ៉ាហ្គាយ​



ក្រុមហ៊ុនកាប៉ាល់ដឹកអ្នកដំណើរអូស្ត្រាលីមួយកំពុងស្រែកដង្ហោយរកជំនួយពីប្រទេសខ្លួន បន្ទាប់ពីមានអ្នកតេស្តវិជ្ជមានកូវីដ១៩ រហូតដល់ជាង ៦០%នៃមនុស្សទាំងអស់នៅលើនាវា។ នេះយោងតាមការចុះផ្សាយដោយ​ Theguardian

នាវាដែលមា​នឈ្មោះថា Gerg Mortimer ត្រូវបានបោះយុថ្កាចម្ងាយ ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ុយរូហ្គាយ (Uruguay) ចាប់តាំងពីថ្ងៃទី ២៧ ខែមីនាមក ប៉ុន្តែអាជ្ញាធរអាមេរិកខាងត្បូងរហូតមកដល់ពេលនេះបានបដិសេធមិនអនុញ្ញាតឲ្យអ្នកដំណើរចេញដំណើរទេ។

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនដឹកអ្នកដំណើរអូស្រ្តាលី Aurora Expeditions បាននិយាយថាក្នុងចំណោមអ្នកដំណើរ ១៣២ នាក់ និងនាវិក ៨៥ នាក់ ក្នុងនោះមាន ១២៨ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ សូម្បីតែគ្រូពេទ្យកប៉ាល់ក៏បានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញាគ្រុនក្តៅ ដោយមិនអាចបំពេញភារកិច្ចបានផងដែរ។ ភាគច្រើននៅលើនាវានេះត្រូវបានគេដឹងថាជាជនជាតិអូស្ត្រាលី និងមានពលរដ្ឋនូវែលសេឡង់ អាមេរិក និងចក្រភពអង់គ្លេស។

អ្នកជំងឺភាគច្រើនដែលមានអាយុលើសពី ៧០ ឆ្នាំដែលពួកគេខ្លះមានជំងឺរ៉ាំរ៉ៃផ្សេងទៀតដូចជាជំងឺបេះដូង និងសួតជាដើម។ អ្នកជំងឺទាំងនោះអាចធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃស្អែកទោះបីជាពួកគេមានសុខភាពល្អក៏ដោយនៅថ្ងៃនេះ។

កប៉ាល់បានចេញដំណើរនៅថ្ងៃទី ១៥ ខែមីនាពីកំពង់ផែ Ushuaia ដែលជាទីក្រុងខាងត្បូង មានទិសដៅធ្វើដំណើរកម្សាន្តក្នុងរយៈពេល ១៦ថ្ងៃទៅកាន់អង់តាក់ទិក និង South Georgia ប៉ុន្តែនាវានេះបានជាប់គាំងនៅសមុទ្រអ៊ុយរ៉ាហ្កាយ (Uruguay) ដោយសារអាជ្ញាធរភ័យហានិភ័យមានអ្នកផ្ទុកកូវីដ១៩។

រោគសញ្ញានៃជំងឺរលាកសួតនេះ (កូវីដ១៩) បានចាប់ផ្តើមលេចឡើងភ្លាមៗបន្ទាប់ពីការចាកចេញហើយកប៉ាល់បានបង្វែរទិសដៅទៅរដ្ឋធានី Montevideo របស់ប្រទេស Uruguayan។ ដូច្នេះនាវាមួយនេះបានធ្វើការសម្រេចចិត្តថានឹងសុំចុះចតនៅ Uruguayan ប៉ុន្តែត្រូវបានបដិសេធការអនុញ្ញាតឲ្យកាប៉ាល់ចូលចត ហើយក៏បានបដិសេធមិនអនុញ្ញាតឲ្យអ្នកដំណើរ ឬនាវិកចុះចេញពីនាវាឡើយ។

កាលថ្ងៃអង្គារម្សិលមិញ អាជ្ញាធរអ៊ុយរ៉ាហ្គាយបានអនុញ្ញាតិឲ្យមានការជម្លៀសអ្នកដំណើរជនជាតិណូវែលសេឡង់ និងអូស្រ្តាលីនាចុងសប្ដាហ៍នេះ ហើយខាងក្រុមហ៊ុន Aurora បានព្យាយាមទាក់ទងអាជ្ញាធរអ៊ុយរ៉ាហ្គាយដើម្បីជម្លៀសអ្នកដំណើរទាំងនោះជាបន្តទៀត៕

អត្ថបទទាក់ទង៖ 

ដោយ៖ Anthony

X
5s