តើប្រមុខរាជរដ្ឋាភិបាលជួបសន្ទនាអ្វីខ្លះតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកព្រឹកនេះ? ​​​​​



នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​​មេសា​​ឆ្នាំ ២០២០ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​​ឯកឧត្ដម Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកដើម្បី​លើកឡើង​ពី​គោលជំហរ​របស់​ប្រទេស​ទាំងពីរ​ជុំវិញ​ការ​វិវត្ត​ចុងក្រោយ​នៃ​ស្ថានភាព​ជំងឺ​កូវីដ ១៩ និង​ការ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្នុង​តំបន់​។ នេះបើ​យោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួង​ការបរទេសកម្ពុជានាថ្ងៃទី៨ ខែមេសានេះ។ 

នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេជោ និង​ ឯកឧត្ដម Mike Pompeo  បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​​ចំពោះ​ការ​ជួយ​គ្នា​ទៅ​វិញ​ ទៅ​មក​នៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ​​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូវីដ​ ១៩​នេះ។ ទន្ទឹម​នឹង​នេះ​សម្តេច​តេជោ និងឯកឧត្ដម Mike Pompeo ក៏​​បាន​សម្តែង​នូវ​សមានចិត្ត​ក្រៀមក្រំ​ចូលរួម​រំលែកទុក្ខ​ផង​ដែរ​ចំពោះ​គ្រួសារ​​រងគ្រោះ​​ទាំងឡាយ​នៅ​​អាមេរិក និង​តំបន់​អាស៊ី​​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​នេះ ហើយ​សម្តេច​​ក៏​សូម​ផ្ដាំផ្ញើ​គាំទ្រ​យ៉ាង​ខ្លាំង​​​ចំពោះ​លោក​ Donald Trump  ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​វិញ តាម​រយៈ​ឯកឧត្ដម Mike Pompeo អាមេរិក​​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​សុខភាព សុវត្ថិភាព របស់​ប្រជាជន​កម្ពុជា និង​គាំទ្រ​កម្ពុជា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​របស់​ ASEAN ។ ជាមួយគ្នា​​នេះ ប្រមុខរដ្ឋាភិបាល​ក៏​​បាន​លើកឡើង​ផងដែរ​អំពី​តួនាទី​ដ៏​សំខាន់​របស់​អាមេរិក​ក្នុង​តំបន់​ដើម្បី​ចូលរួម​​កាត់​បន្ថយ​គម្លាត​រវាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម និង​សមាជិក​អាស៊ាន​ផ្សេង​ទៀត។

 

​​​​

X
5s