ប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ មានឆ្លងកូវីដតែមួយករណី​



ទីម័រខាងកើត (Timor Leste) ជាប្រទេសតែមួយគត់នៅតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ដែលរកឃើញករណីឆ្លងកូវីដ ១៩ តែមួយករណីប៉ុណ្ណោះយោងតាមរបាយការណ៍ពី World O Meter។ 

មិនទាន់បានចូលជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា Asean នៅឡើយទេ មកទល់ពេលនេះទីម័រខាងកើតនៅតែជាប្រទេសដែលមានភាពទន់ខ្សោយផ្នែកនយោបាយ រួមទាំងប្រព័ន្ធវេជ្ជសាស្ត្រសុខាភិបាល។ ទោះជាមកដល់ថ្ងៃនេះទីម័រខាងកើតបានរកឃើញតែមួយករណីប៉ុណ្ណោះលើកូវីដ ១៩ តែភាពជ្រួលច្របល់និងការភ័យខ្លាចកំពុងកើតមានឡើងក្នុងសង្គមរបស់ទីម័រខាងកើត នេះបើយោងតាមគេហទំព័រព័ត៌មាន The interpreter។ 

យោងតាមគេហទំព័រព័ត៌មានដដែលបានលើកឡើងដែរថា វាជារឿងត្រឹមត្រូវក្នុងការដែលប្រជាជនមានការភ័យខ្លាចលើករណីនេះ ព្រោះប្រព័ន្ធសុខាភិបាលរបស់ប្រទេសទីម័រនៅមានភាពទន់ខ្សោយនៅឡើយ រីឯការផ្គត់ផ្គង់និងការឆ្លើយតបទៅនឹងករណីកូវីដ ១៩ គឺមានតិចតួចបំផុតបើធៀបទៅនឹងទំហំដែលអាចរីករាលដាល។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលរបស់ប្រទេសទីម័របានធ្វើការដាក់វិធានការជាច្រើនដើម្បីការពារការឆ្លងរាលដាល តែការដាក់វិធានការនេះធ្វើឡើងចំពេលដែលប្រទេសកំពុងមានឧបសគ្គផ្នែកនយោបាយ ថវិកា និងសមត្ថភាពបច្ចេកទេសនៅមានកម្រិត។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ លោកប្រធានាធិបតី Francisco Gutteres បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលកំណត់លើការធ្វើដំណើរ រួមទាំងការដាក់គម្លាតរស់នៅក្នុងសង្គម (Physical Distancing) ការផ្អាកនូវរាល់ការដឹកជញ្ជូនជាសាធារណៈ រួមទាំងហាមឃាត់ការប្រមូលផ្ដុំនានាបូកបញ្ចូលទាំងការប្រមូលផ្ដុំក្នុងពិធីសាសនាផ្សេងៗផងដែរ។  

គួរបញ្ជាក់ផងដែរថា ប្រទេសទីម័រខាងកើតបានរកឃើញករណីឆ្លងកូវីដ ១៩ មួយករណីកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ៕

ដោយ៖ យ៉ាយ៉ា

 

X
5s