ប្រមុខរាជរដ្ឋាភិបាល​ចេញបទបញ្ជា​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​​ក្នុង​ប្រទេស​ពីថ្ងៃនេះដល់១៦មេសា​



នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា​ ដាក់កំហិតលើការធ្វើដំណើរនៅក្នុងប្រទេស ក្នុងគោលដៅកាត់បន្ថយការរីករាលដាលវីរុសកូវីដ ១៩។ 

ក្នុងបទបញ្ជានេះ គឺតម្រូវឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទនូវរាល់ការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្ត ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ រួមទាំងការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ហើយ​បទ​បញ្ជាមួយនេះ​ចាប់អនុវត្តពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ (អនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ២០២០) រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ (ការដាក់កំហិតនេះ មិនប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញនោះទេ)។

នៅពេលនេះការដឹកជញ្ជូនកម្មករនៅកន្លែងការងារតាមរោងចក្រសហគ្រាសនានាត្រូវមានប័ណ្ណអនុញ្ញាតត្រឹមត្រូវចេញដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ឬមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ចំណែកឯការធ្វើដំណើរជាលក្ខណៈឯកជនរបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីទៅទទួលសេវានិង ចាំបាច់បន្ទាន់ ​ដើម្បី​កំណត់ចំនួនមនុស្សមិន​ឱ្យ​លើសពី ៤ នាក់ក្នុងករណីឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការដាក់បញ្ជានេះនៅក្នុងគោលបំណងតែមួយគត់ គឺដើម្បីទប់ស្កាត់ខានតែបាននៅការឆ្លងរាលដាលវីរុសកូវីដ ១៩៕ 

X
5s