រកឃើញ ១ ករណីទៀតហើយជាស្រ្តីជនជាតិវៀតណាម​



នៅថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០នេះ កម្ពុជាបានរកឃើញមួយករណីវិជ្ជមានកូវីដ ១៩ លើស្ត្រីជនជាតិវៀតណាមអាយុ ៣៤ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ 

ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែងនៅកោះពេជ្រ ពេលនេះគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ 

គួរបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៩នាក់ហើយ ក្នុងនោះមានស្រី ៣៦នាក់ និងបុរស ៨៣នាក់ រៀនអ្នកជាសះស្បាយកើនឡើងដល់ ៧២នាក់ហើយ៕ 

X
5s