ថ្ងៃទី១០ មេសា៖ មួយករណីថ្មីលើស្ត្រីអ្នកទេសចរវៀតណាមនៅកោះពេជ្រ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលទើបចេញផ្សាយក្ដៅៗមុននេះបានឱ្យដឹងថា ត្រឹមម៉ោង ៧ព្រឹកថ្ងៃនេះ មានករណីវិជ្ជមានតែ ១ប៉ុណ្ណោះគឺស្ត្រីអ្នកទេសចរជនជាតិវៀតណាមដែលអាយុ ៣៤ឆ្នាំ។
ស្ត្រីខាងលើជាអ្នកទេសចរ ដែលស្នាក់នៅនៅខុនដូមួយកន្លែងនៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្រោយពីទទួលលទ្ធផលធ្វើតេសត្តវីរុសកូវីដ១៩ ស្ត្រីម្នាក់នេះកំពុងដាក់ឱ្យស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ យើងទទួលបានករណីជាសះស្បើយ ៤នាក់បន្ថែមទៀត ជនជាតិខ្មែរនៅខេត្តកណ្ដាលអាយុ ៥៩ឆ្នាំ បុរសជនជាតិខ្មែរអាយុ ៤៥ឆ្នាំនៅខេត្តកំពង់ចាម បុរសជនជាតិខ្មែរនៅខេត្តព្រះវិហារអាយុ ៣៥ឆ្នាំ និងម្នាក់ទៀតគឺបុរសជនជាតិម៉ាឡេស៊ីអាយុ ៥៨ឆ្នាំនៅខេត្តកែប។
សរុបករណីទូទាំងប្រទេស មានចំនួន ១១៩ករណី ខណៈអ្នកជាសះស្បើយកើនឡើងដល់ ៧២នាក់ ស្មើនឹង ៦០,៥%៕