បច្ចុប្បន្នភាព៖ ១១ មេសា រកឃើញកូវីដ ១៩ មួយករណីទៀតហើយជាស្រ្តី​ជនជាតិចិន​



ស្ត្រីជនជាតិចិនយក ៣១ ឆ្នាំត្រូវបានរកឃើញតេស្តវិជ្ជមានលើកូវីដ ១៩ បើយោងតាមការឲ្យដឹងពីក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២០។ 

ក្រសួងបានបញ្ជាក់ទៀតថាស្ត្រីជនជាតិចិនរូបនេះជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅផ្លូវ ៣៥២ សង្កាត់បឹងកេងកង ១ ខណ្ឌដូនពេញរាជធានីភ្នំពេញ ហើយគាត់ជាអ្នកទេសចរនិងជាមិត្តភក្កិរបស់ស្ត្រីជនជាតិចិនយក ៣០ ឆ្នាំដែលមានតេស្តវិជ្ជមានកាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ កន្លងមក។ 

គួរបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ នេះចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១២០ នាក់ហើយលេខប្រទេសកម្ពុជា៕ 

X
5s