ម្ចាស់សណ្ឋាគារចំនួន១៣០ នៅថៃសម្រុកជួលឲ្យរដ្ឋដើម្បីធ្វើមជ្ឈមណ្ឌលដាក់ដាច់ដោយឡែក​



សណ្ឋាគារចំនួន ១៣០ ដែលមានសរុប ១៦ ០០០ បន្ទប់ត្រូវបានផ្ដល់ជូនដល់រដ្ឋដើម្បីធ្វើជាទីតាំងរក្សាអ្នកដំណើរដែលត្រលប់មកពីបរទេសចូលក្នុងប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានផ្ដល់សេវាកម្មសុខភាព (Health Service Support Department)។

លោក Tares Krassanairawiwong អគ្គនាយកនាយកដ្ឋានខាងលើបានមានប្រសាសន៍កាលពីថ្ងៃសុក្រកន្លងទៅថា នាយកដ្ឋានរបស់លោកត្រូវបានចាត់តាំងក្នុងការរៀបចំសណ្ឋាគារដើម្បីធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកវិលត្រលប់មកពីក្រៅប្រទេសវិញ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកបានមានប្រសាសន៍ថា៖ «សណ្ឋាគារចំនួ១៣០ ដែលមានបន្ទប់សរុប ១៦ ០០០ ត្រូវបានផ្ដល់ជូនដើម្បីធ្វើជាមជ្ឈមណ្ឌលដាក់ដាច់ដោយឡែក។ មន្រ្តីរបស់យើងបានពិភាក្សាគ្នាអំពីបញ្ហានេះ ហើយបានធ្វើការវាយតម្លៃថាយើងត្រូវការបន្ទប់ចំនួន៦ ០០០»។

រដ្ឋាភិបាលនាពេលនេះមានសណ្ឋាគារចំនួន ៦ ជាមួយ ១ ២០០បន្ទប់ក្នុងទីក្រុងបាងកករួចហើយ។ សណ្ឋាគារមួយចំនួនដែលផ្ដល់ការផ្ដល់ជូនមិនស្របទៅតាមបទដ្ឋានត្រឹមត្រូវដូចជា ខ្វះអជ្ញាប័ណ្ណដំណើរការ មានប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក មានបន្ទប់តិចជាង១០០ ឬមានកំរាលព្រំប្រភេទតោងមេរោគជាដើម។

លោកបន្តថា ម្ចាស់សណ្ឋាគារនីមួយៗគិតតម្លៃក្នុងការជួលផ្សេងៗគ្នាដោយផ្អែកលើចំនួនបន្ទប់ ហើយម្ចាស់មួយចំនួនទៀតគិតត្រឹមតែថ្លៃម្ហូបអាហារប៉ុណ្ណោះ។

ក្រសួងសុខភាពសាធារណៈធ្វើការបង់ប្រាក់សម្រាប់ការស្នាក់នៅរបស់អ្នកដែលត្រលប់មកពីបរទេសវិញនៅសណ្ឋាគារ ហើយមួយចំនួនទៀតក្រសួងការពារជាតិនឹងធ្វើជួយក្រោយទៀត។ ប៉ុន្តែក្នុងពេលអនាគតនឹងមានប្រភេទសណ្ឋាគារផ្សេងៗគ្នាសម្រាប់អ្នកដែលត្រលប់ពីបរទេសដែលមានប្រាក់បង់ថ្លៃស្នាក់នៅ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s