​​កម្ពុជា​មាន​ពីរ​ករណី​ថ្មី​ថ្ងៃ​នេះ៖​ស្ត្រី​​អ្នក​ទេសចរ​ជនជាតិ​វៀតណាម​ និង​ស្វាមី​ជនជាតិ​កាណាដា​​



​​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល​ថ្ងៃ​ទី​១២ មេសា​ នេះ​បាន​​​ឱ្យ​ដឹង​ថា​ ​មាន​ករណី​វិជ្ជមាន​​វីរុស​កូវីដ​១៩​ ​ថ្មី​ ២​ករណី​ទៀត​ទៅ​លើ​ស្ត្រី​ជនជាតិ​វៀតណាម​ និង​បុរស​ជា​ស្វាមី។

​​ស្ត្រី​ជនជាតិ​វៀតណាម​ខាង​លើ​ជា​អ្នក​ទេសចរ​ ​អាយុ​ ២៤​ឆ្នាំ​ ​ស្នាក់​នៅ​​ក្នុង​បន្ទប់​ Apartment នៅ​ផ្លូវ​លេខ​ ៣០២​ សង្កាត់​បឹងកេងកង​១ រាជធានី​ភ្នំពេញ​ ​និង​បុរស​ជនជាតិ​កាណាដា​ (ដើម​កំណើត​ចិន) ជា​ស្វាមី​អាយុ​ ៥០​ឆ្នាំ​បម្រើ​ការងារ​នៅ​កាស៊ីណូ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​លទ្ធផល​តេស្ដ​វិជ្ជមាន​វីរុស​កូវីដ​១៩​ ​ដែរ​ដែល​​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម។

ដោយ​ឡែក​ ងា​មក​មើល​ចំនួន​អ្នក​ជា​សះស្បើយ​វិញ​ យើង​ឃើញ​ថា​ មាន ០២​ករណី​ទៀត​ គិត​​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មេសា​​ នេះ​​​គឺ​ជនជាតិ​ម៉ាឡេស៊ី​ទាំង​ពីរ​នាក់​ ដែល​ម្នាក់​​អាយុ​ ៣៤​ឆ្នាំ​ និងម្នាក់ទៀត​អាយុ​​ ៥៨​​ឆ្នាំ​នៅ​ស្រុក​ កងមាស ខេត្ត​កំពង់​ចាម។

កម្ពុជា​​​មាន​ករណី​វិជ្ជមាន​សរុប​ ១២២​​ទូទាំង​ប្រទេស​ ព្យាបាល​ជា​សះស្បើយ​ ៧៧​នាក់​ ស្មើ​នឹង​អត្រា​ ៦៣,១១%​​​​​

​​

 

X
5s