ពិតដូចអ្នកជំនាញនិយាយដែរទេថាកូវីដ នឹងអូសបន្លាយដល់បំណាច់ឆ្នាំ ២០២១?
យោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Qatar day មានការជជែកវែកញែកគ្នាច្រើនពីបញ្ហាសុខភាពសង្កត់ធ្ងន់លើកូវីដ ១៩ អ្នកជំនាញវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិកបានលើកឡើងថា កូវីដ ១៩ មិនអាចធ្វើឲ្យមនុស្សភាគច្រើននៅទូទាំងពិភពលោក ត្រឡប់មករកជីវិតដែលងាយស្រួលដូចកាលពីមុនបានឡើយ។
ការលើកឡើងនេះដល់សំខាន់ទៅលើការចេញទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋាន ការចូលរួមព្រឹត្តិការណ៍នានា ការប្រគុំតន្ត្រី កម្មវិធីកីឡាបាល់ទាត់ ឬការដើរហើរដោយសេរីដូចកាលពីមុន មូលហេតុព្រោះថាវ៉ាក់សាំងការពារវីរុសឆ្លងមួយនេះនៅមិនទាន់អាចផលិតបានជោគជ័យនៅឡើយ។
អត្ថបទទាក់ទង៖ ការស្រាវជ្រាវថ្មី៖ វីរុសកូរ៉ូណាអាចអណ្ដែតបានគម្លាត ៤ម៉ែត្រ និងរស់នៅក្នុងខ្យល់បាន៣ ៤ម៉ោងក្នុងបន្ទប់
បន្ថែមពីនេះអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏បានបន្ថែមទៀតថា ការរឹតត្បិតនិងការដាក់កម្រិតលើការរស់នៅនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២១ ដើម្បីរង់ចាំលទ្ធផលជោគជ័យលើវ៉ាក់សាំង។ អ្នកជំនាញសេដ្ឋកិច្ចក៏បានធ្វើការកត់សម្គាល់ថា ការដែលមិនអាចវិលត្រឡប់មកសភាពប្រក្រតីនៃជីវិតរស់នៅរបស់ប្រជាជននេះ គឺជាកត្តារាំងខ្ទប់ផ្នែកសេដ្ឋកិច្ចដែលវាអាចជំរុញឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ ចរន្តសេដ្ឋកិច្ចត្រូវបានកាត់បន្ថយផងដែរ។
អត្ថបទទាក់ទង៖ កាណាដាបញ្ចេញទឹកប្រាក់ជាង៥០ពាន់លានដុល្លារ ជួយអាជីវកម្មបង់ប្រាក់ឈ្នួលបុគ្គលិក
លោកវេជ្ជបណ្ឌិត Ezekiel J. Emauel នៅ University of Pennsylvania Medical School បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចយើង (អាមេរិក) នឹងមិនអាចបើកវិញទេនៅត្រឹមចុងមេសាឆ្នាំនេះទេ ព្រោះយើងធ្វើការរៀបចំប្រទេស... ហើយវានឹងអាចប្រើរយៈពេលរហូតដល់ ១៨ខែ»។ រចនាសម្ព័ន្ធនានាត្រូវបានប្រែប្រួល ហើយការរៀបចំមិនអាចធ្វើឡើងបានតាមរយៈពេលពីរបីសប្តាហ៍នោះទេ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូចត្រូវប្រាកដថាអ្នកបានរៀបចំផែនការអាជីវកម្មសម្រាប់រយៈពេល ១៨ ខែទៅមុខ នៅមានការត្រៀមដើមទុននានាសម្រាប់ទប់អាជីវកម្ម លោកបានបញ្ជាក់ដូច្នេះ។ លោកវេជ្ជបណ្ឌិត Ezekiel J. Emauel បានបញ្ជាក់បន្ថែមទៀត៖ «ក្នុងនាមជាអ្នកជំនាញ ខ្ញុំមិនទាន់អាចប្រាកដបានទេថា យើងនឹងអាចទទួលបាក់សាំងនៅក្នុងឆ្នាំក្រោយនេះឬយ៉ាងណានោះទេ ដូច្នេះយ៉ាងហោចណាស់យើងត្រូវរង់ចាំចាប់ពី ១២ ទៅ ១៨ ខែទៀតរាប់ចាប់ពីពេលនេះទៅ»៕
អត្ថបទទាក់ទង៖ ចំណេញមិនស្ទើរ វៀតណាមអាចផលិតម៉ាសបាន ៥,៧២ លានម៉ាសក្នុងមួយថ្ងៃ
ដោយ៖ យ៉ាយ៉ា