ក្រសួង​បកស្រាយ​ករណីលាប់កូវីដ ១៩ លើ​បុរស​ជនជាតិ​ខ្មែរ​



កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្រសួងបានប្រកាសថា មាន ១ ករណីលាប់កូវីដ ១៩ បន្ទាប់ពីអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ១៤ថ្ងៃហើយ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រោយព្យាបាលជាសះស្បើយ ១៤ថ្ងៃ ហើយអ្នកជំងឺបានចេញពីមន្ទីរពេទ្យពិតមែន តែអ្នកជំងឺមិនបាននៅរួមជាមួយក្រុមគ្រួសារគាត់នោះទេ ព្រោះអ្នកជំនាញសុខាភិបាលតម្រូវឲ្យគាត់នៅដាច់ដោយឡែកចំនួន ២សប្ដាហ៍បន្តទៀត ហើយគាត់ត្រូវមកពិនិត្យសំណាកឡើងវិញដើម្បីប្រាកដថា ពិតជាជាសញស្បើយ ១០០%។ ដោយឡែកបុរសខាងលើ ក្រោយពេល ១៤ថ្ងៃ នៃការដាក់ដាច់ដោយឡែក គាត់បានមកពិនិត្យសំណាក ឬទឹករំអិល ក៏បានឃើញថានៅមានវីរុសនៅឡើយ។ 

លោកស្រីបញ្ជាក់ថា ករណីបែបនេះ មិនមែនមានតែនៅកម្ពុជានោះទេ តែជាក់ស្តែងនៅប្រទេសកូរ៉េខាងត្បូង និងចិនក៏មានករណីបែបនេះដូចគ្នា តែក្រុមជំនាញសុខាភិបាលបានអះអាងថាវីរុសដែលបានរកឃើញជាថ្មីមានសភាពខ្សោយជាងមុន។ និយាយមួយបែបទៀត បន្ទាប់ពីអ្នកជំងឺជាសះស្បើយក្រោយការរកឃើញតែអវិជ្ជមាន ព្រោះវីរុសនោះអាចពួននៅកន្លែងណាមួយនៃភ្នាសកោសិកាបង្កឲ្យការពិនិត្យសំណាកទៅមិនឃើញថាមានវីរុសទៀត។ ជាក់ស្តែង បុរសខាងលើបានទទួលលទ្ធផលតេស្តអវិជ្ជមានវិញហើយលើករណីកូវីដ ១៩នេះ៕ 

X
5s