ចំណេញមិនស្ទើរ វៀតណាមអាចផលិតម៉ាសបាន ៥,៧២ លានម៉ាសក្នុងមួយថ្ងៃ
រដ្ឋាភិបាលនៃប្រទេសវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ផលិតករ ឬអ្នកផលិតម៉ាសវះកាត់ (Surgical Mask) ចំនួន ៧០ នៅក្នុងប្រទេសវៀតណាមមានសមត្ថភាពផលិតផលិតម៉ាស N95 បានរហូត ៤ ៥០០ម៉ាស ក្នុងមួយថ្ងៃ។ ក្នុងនោះមានក្រុមហ៊ុនចំនួន ៤០ ដែលមានសមត្ថភាពអាចផលិតម៉ាសក្រណាត់បានចំនួន ៧លានក្នុងមួយថ្ងៃ បន្ថែមពីនោះពួកគេក៏អាចមានសមត្ថភាពផលិតម៉ាសប្រភេទ Sugical Mask បានជាង ៥,៧២លាន ម៉ាសបន្ថែមទៀតក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយដោយ Reuter។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ វៀតណាមក៏ជាប្រទេសមួយដែលទទួលរងនូវការរាតត្បាតដោយកូវីដ ១៩ ដែរ ស្របពេលដែលវៀតណាមកំពុងជួបប្រទះការខ្វះខាតធនធានសម្ភារៈ បើប្រៀបធៀបជាមួយប្រទេសជិតខាងរបស់ខ្លួន (ចិន) តែវៀតណាមបានបរិច្ចាគម៉ាសចំនួន ៥៥០ ០០០ ដល់បារាំងអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស ហើយ ៣៩០ ០០០ ម៉ាសបរិច្ចាគមកប្រទេសកម្ពុជា និង ៣៤០ ០០០ ម៉ាសផ្សេងទៀតបរិច្ចាគដល់ប្រទេសឡាវ។
មិនតែប៉ុណ្ណោះប្រទេសដែលទទួលរងជំងឺរាតត្បាតមួយនេះបានផ្តល់ជាទុនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនូវឈុតសម្លៀកបំពាក់ការពារជំងឺឆ្លង (DuPont hazmat) ផលិតក្នុងប្រទេសវៀតណាមចំនួន ៤៥០ ០០០ សម្រាប់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រទេសវៀតណាមមានអ្នកឆ្លងសរុប ២៦២ ករណីជាសះស្បើយ ១៤៤ និងគ្មានករណីស្លាប់។ ជាប្រទេសដែលមានអ្នកឆ្លងតិចបំផុតមួយនៅក្នុងអាស៊ី។
គួរបញ្ជាក់ថា វៀតណាមកំពុងប្រកួតប្រជែងជាមួយចិនទាក់យកចំណាប់អារម្មណ៍ពីសហរដ្ឋអាមេរិក ក៏ដូចជាអឺរ៉ុបលើការរឹតចំណងការទូតតាមរយៈការបរិច្ចាគបរិក្ខារផ្នែកវេជ្ជសាស្ត្រដល់អឺរ៉ុប និងប្រទេសជាមិត្តក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយក្នុងអំឡុងពេលនេះជំងឺឆ្លងនេះ វៀតណាមបាននាំម៉ាសចេញចំនួន ៧លានម៉ាសហើយ៕
ប្រភព៖ Vietnam Insider
ដោយ៖ Anthony