ប្រឡងឌីប្លូមនិងបាក់ឌុប៖ ក្រសួងអនុញ្ញាតឱ្យរៀបចំការប្រឡងតាមអនឡាញសម្រាប់គ្រឹះស្ថានឯកជន
ក្រសួងអប់រំ បានចេញនូវគោលការណ៍ ៧ចំណុចដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្នុងនោះក៏មានការតៀមរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបតាមប្រព័ន្ធអនឡាញផងដែរ ក្នុងកាលៈទេសៈនៃការរីករាលដាលវីរុសកូវីដ១៩នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ថ្ងៃទី១៣ ខែមេសានេះ។
ពាក់ព័ន្ធនឹងចំណុចទីពីរ នៃសេចក្ដីណែនាំចុះថ្ងៃទី១៣ មេសានេះ បានឱ្យដឹងថាចំពោះសិស្សដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងនឹងអនុញ្ញាតឱ្យមានការរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដារគុណភាពដែលអាចទទួលយកបាន។