ពិតជាដំណឹងល្អខ្លាំង! អ្នកជាសះស្បើយកើនឡើង ១៤ នាក់ទៀតហើយ
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ នេះ បានប្រកាសថាអ្នកជាសះស្បើយពីកូវីដ ១៩ មាន ១៤នាក់បន្ថែមទៀតហើយ។
អ្នកជាសះស្បើយសរុបទាំង ១៤ នាក់រួមមាន៖
- បុរសជនជាតិបារាំងចំនួនបីនាក់ អាយុ ៦៦ ឆ្នាំ អាយុ ៦១ឆ្នាំ និង ៥៨ឆ្នាំ។
- ស្ត្រីជនជាតិបារាំងចំនួន ៧នាក់ អាយុ ៥៩ឆ្នាំ អាយុ ៦៦ឆ្នាំ អាយុ ៦០ឆ្នាំ អាយុ ៦០ឆ្នាំ អាយុ ៦៩ឆ្នាំ អាយុ ៦០ ឆ្នាំ និងអាយុ ៥៩ឆ្នាំ។
- បុរសជនជាតិឥណ្ឌូណេស៊ីចំនួន ២ នាក់ អាយុ ៤៤ ឆ្នាំនិង ៤១ ឆ្នាំនៅខេត្តសៀមរាប។
- បុរសជនជាតិខ្មែរពីរនាក់មានអាយុ ៣៣ ឆ្នាំនៅក្រុងព្រះសីហនុជាមគ្គុទេសក៍ទេសចរណ៍ និងអាយុ ៣៩ ឆ្នាំ នៅទូលទំពូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះមិនបានរកឃើញអ្នកឆ្លងកូវីដ ១៩ ឡើយ អ្នកជាសះស្បើយសរុបសរុបនៅកម្ពុជាគួរកើនឡើងដល់ ៩១ នាក់ហើយ ក្នុងចំណោមអ្នកឆ្លង ១២២ នាក់ ឯអ្នកកំពុងសម្រាកព្យាបាលមាន ៣១នាក់ (ក្នុងនោះស្រី ១១ នាក់ និងបុរស ២០ នាក់)៕