៤ សំណួរសំខាន់ការពារពីការចម្លងកូវីដ ១៩ តាមរយៈចំណីអាហារ​



គ្មាននរណាអាចរស់បានដោយការមិនញ៉ាំអាហារនោះទេ ហើយក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩ នេះទៀតសោត ការញ៉ាំអាហារគឺសំខាន់បំផុតព្រោះវាជួយទ្រទ្រង់ដល់រាងកាយរបស់យើង។

តែមានមតិមួយនេះចំនួនបានចោទសួរថា តើវីរុសកូវីដ ១៩ នេះអាចបានឆ្លងមកយើងបានតាមរយៈចំណីអាហារ ឬការទិញអាហារពីខាងក្រៅផងដែរឬទេ? ត្រង់ចំណុចនេះអ្នកជំនាញមកពីប្រទេសចិនក៏ធ្លាប់បានអះអាងដែរថា ការចម្លងដំបូងនៃវីរុសកូវីដ ១៩ គឺឆ្លងមកពីការទទួលទានសត្វព្រៃ ក៏ដូចជាការប៉ះពាល់ផ្ទាល់នៅកន្លែងលក់សត្វព្រៃក្នុងទីក្រុងវូហានប្រទេសចិន។ ទៅមើលសំណួរចម្លើយសំខាន់ៗទាំង ៤ ចំណុចខាងក្រោមអាចជួយលោកអ្នកពីវិធីបង្ការនៃការចម្លងវីរុសកូវីដ ១៩ តាមរយៈការទទួលទានអាហារ៖

១. តើកូរ៉ូណាវីរុសអាចចម្លងតាមរយៈអាហារដែរឬទេ?

អ្នកជំនាញផ្នែកចំណីអាហារបានលើកឡើងថា មិនទាន់មានភស្តុតាងណាមួយឡើយដែលអាចបញ្ជាក់បានថាកូរ៉ូណាវីរុសអាចចម្លងតាមរយៈអាហារនោះទេ  នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Live Science កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ។ តែហេតុផលមួយដែលអាចបញ្ជាក់បានថាការចម្លងនេះវាអាចទៅរួច គឺនៅពេលដែលមនុស្សក្អកឬកណ្ដាស់ ហើយដំណក់ទឹកតូចដែលចេញពីមាត់ឬច្រមុះរបស់អ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ ខ្ទៀតទៅលើម្ហូបអាហារឬនំចំណី នោះវាអាចជាកត្តាដែលបង្ករឲ្យចម្លងរូបនេះបាន នេះបើយោងតាមការលើកឡើងពីគេហទំព័រ npr។

អត្ថ​បទទាក់​ទង៖ សារ ៣ ចំណុចពី WHO ផ្ញើជូនអ្នកកំពុងដាក់ខ្លួនឲ្យនៅដោយឡែកក្នុងករណីកូវីដ ១៩​

២. តើការចម្អិនអាហារអាចសម្លាប់វីរុសនេះបានពិតមែនឬទេ?

អង្គការសុខភាពពិភពលោក បានធ្វើការណែនាំឱ្យយើងទាំងអស់គ្នាទទួលទានអាហារដែលបានចម្អិនឆ្អិនល្អ។ វាទាក់ទងទៅនឹងសំណួរទី ១ ដែរ ខណៈដែលអ្នកជំនាញបានអះអាងថាវីរុសមិនអាចឆ្លងតាមរយៈអាហារ ប៉ុន្តែវេជ្ជបណ្ឌិត Sheldon Campbell វេជ្ជបណ្ឌិតឯកទេសខាងរោគសាស្ត្រនៅសកលវិទ្យាល័យ Yale នៅជានាយករងមន្ទីរពិសោធន៍អតិសុខុមប្រាណជីវសាស្ត្រនៃសាកលវិទ្យាល័យ Yale (Yale Medicine's Clinical Microbiology Lab) បានមានប្រសាសន៍ថា បើអ្នកទទួលទានអាហារដោយមិនបានចម្អិនត្រឹមត្រូវឬកខ្វក់ នោះអត្រាចម្លងជំងឺគឺមានខ្ពស់បំផុត។ វេជ្ជបណ្ឌិតមួយរូបទៀតគឺលោក Urvish Patel ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់ eMediHealth បានពន្យល់ថា ជាទូទៅវានោះមិនធន់នឹងកំដៅ និងសីតុណ្ហភាពខ្ពស់បានយូរទេ។ ដូច្នេះការចម្អិនអាហារឲ្យបានឆ្អិនល្អ ជាផ្នែកមួយអាចការពារអ្នកពីការឆ្លងនៃវីរុសនេះតាមរយៈអាហារបាន។

៣. តើសាច់សត្វជាអ្នកផ្ទុកវីរុសនេះមែនទេ?

សំណួរនេះសំខាន់ ព្រោះមនុស្សភាគច្រើនបានឮតៗគ្នាថា ការផ្ទុះដំបូងពីការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ គឺតាមរយៈសាច់សត្វព្រៃដែលដាក់លក់នៅតាមទីផ្សារក្នុងទីក្រុងវូហាន ដែលជាផ្សារលក់សត្វរស់ រួមទាំងគ្រឿងសមុទ្រផង។ យោងតាមរបាយការណ៍ពី international journal of hygiene និង Environmental Health មានការចោទសួរថា អាការៈនៃជំងឺមួយនេះគឺក្តៅខ្លួន ក្អកនិងពិបាកដកដង្ហើម ហើយវាមិនទំនងជាឆ្លងតាមរយៈអាហារឬទេ ប៉ុន្តែការស្រាវជ្រាវបានដាក់ការសង្ស័យថាការឆ្លងពីសត្វទៅសត្វអាជាកត្តាចម្លងមកមនុស្ស បន្ទាប់ពីមនុស្សទទួលទានសាច់សត្វដែលមានផ្ទុកវីរុសដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវ។ ដូច្នេះអ្វីដែលសំខាន់អ្នកជំនាញបានណែនាំឲ្យទទួលទានសាច់សត្វដែលចម្អិនបានត្រឹមត្រូវឆ្អិនល្អ។

អត្ថ​បទទាក់​ទង៖ ការស្រាវជ្រាវ៖ វីរ៉ុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​

៤. តើមានសុវត្ថិភាពដែរទេដែលអ្នកទទួលទានសាច់ បន្លែ និងផ្លែឈើឆៅ?

ចំពោះសំនួរមួយនេះ ការទទួលទានសាច់ឆៅអាចដឹងមិនមែនជាជម្រើសល្អនោះទេបើយកតាមសំណួរទីបីខាងលើ តែក៏មិនមែនមានន័យថាគ្រប់បន្លែផ្លែឈើទាំងអស់សុទ្ធតែត្រូវចម្អិនឲ្យបានឆ្អិនទាំងអស់នោះទេ។ ឧទាហរណ៍ដូចជាការទទួលទានផ្លែឈើ ផ្លែប៉ោម ផ្លែក្រូច ទំពាំងបាយជូរ ស្វាយជាដើម តែអ្នកត្រូវប្រាកដថាផ្លែឈើដែលអ្នកទទួលទានគឺពិតជាមានអនាម័យ បានលាងសម្អាតត្រឹមត្រូវ គ្មានការតោងជាប់វីរុសឬបាក់តេរី។ បើអ្នកមិនបានសម្អាតឱ្យបានត្រឹមត្រូវ ក្នុងករណីនរណាម្នាក់ដែលមានផ្ទុកវីរុស បានក្អកឬកណ្ដាស់ទៅប៉ះនឹងផ្លែឈើដែលនៅជិតនោះ រួចអ្នកមិនបានធ្វើការសម្អាតហើយយកមកទទួលទានវាច្បាស់ជាបង្កឲ្យមានបញ្ហាដល់អ្នកដូចគ្នា នៅបើតាមការលើកឡើងពីលោកវេជ្ជបណ្ឌិត Donald Schaffner  សាស្ត្រាចារ្យវិទ្យាសាស្ត្រចំណីអាហារនៅសាកលវិទ្យាល័យ Rutgers។ លើសពីនេះលោកសាស្ត្រាចារ្យក៏បានមានប្រសាសន៍បន្ថែមថា ដោយសារមូលហេតុនេះហើយទើបបានជាតម្រូវឲ្យមានការរក្សាគម្លាតក្នុងសង្គម (social distancing) ចន្លោះពី ១ ម៉ែត្រកន្លះទៅ ២ម៉ែត្រ (ពីមនុស្សម្នាក់ទៅមនុស្សម្នាក់)។ ហើយក៏តម្រូវឲ្យមានការលាងដៃ ឬប្រើជាទឹកមានដៃ hand sanitizer ឲ្យបានជាប់លាប់ជាពិសេសនៅក្នុងហាងលក់ទំនិញ ឬនៅតាមផ្សារទំនើប មុនពេលអ្នកចាប់កាន់បន្លែត្រីសាច់ ឬកញ្ចប់ដាក់អីវ៉ាន់។ ការធ្វើបែបនេះគឺជួយការពារអ្នកពីការចម្លង នឹងហានិភ័យខ្ពស់នូវការទទួលរងវីរុស៕

ចុចអាន៖ ដំណឹងល្អ! ចិនប្រកាសពីការធ្វើតេស្តវ៉ាក់សាំង COVID 19 លើមនុស្សជាលើកដំបូងហើយ​

ដោយ៖ យ៉ាយ៉ា

 

X
5s