ក្រសួងសុខាភិបាល៖ បុរសដែលលាប់កូវីដថ្ងៃមុន បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ
បុរសជនជាតិខ្មែរអាយុ ៤០ ឆ្នាំដែលបានលាប់កូវីដកាលពីថ្ងៃមុន ឥឡូវនេះបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយបន្ទាប់ពីទទួលបានលទ្ធផលទេអវិជ្ជមានចំនួនពីរលើក។
តែទោះជាយ៉ាងណាក៏ដោយបុរសរូបនេះត្រូវបានក្រុមគ្រូពេទ្យធ្វើការណែនាំឱ្យស្នាក់នៅដាច់តម្លៃចំនួន ១៤ ថ្ងៃបន្តទៀត នឹងបន្តអនុវត្តអនាម័យខ្លួនប្រាណការពារការចម្លងទៅគ្រួសារឬអ្នកដទៃ។ ជាមួយគ្នានេះផងដែរនៅថ្ងៃទី ១៥ ខែមេសានេះ អ្នកជាសះស្បើយកើនឡើងសរុបចំនួន ៥ នាក់ទៀតហើយក្នុងនោះមានដូចជា៖
- ជនជាតិម៉ាឡេស៊ីចំនួន ២ នាក់ អាយុ ៥១ ឆ្នាំនិង ៣៤ ឆ្នាំមកពីម៉ាឡេស៊ីជាអ្នកធ្វើការងារសាសនានៅតាមភូមិឃុំ នៅស្រុកកងមាស ខេត្តកំពង់ចាម។
- បុរសជនជាតិខ្មែរចំនួនពីរនាក់មានអាយុ ៤៥ ឆ្នាំជាអ្នកត្រឡប់មកពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី និងស្ត្រីអាយុ ៤១ ឆ្នាំជាភរិយាបុរសអាយុ ៤២ ឆ្នាំ។ អ្នកទាំងពីរស្ថិតនៅខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តបាត់ដំបងហើយ និងម្នាក់ទៀតជាបុរសដែលលាប់កូវីដកាលពីថ្ងៃមុននេះឯង។
គិតមកត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នេះ អ្នកជាសះស្បើយសរុបមានចំនួន ៩៦ នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ២៦ នាក់ទៀត (ក្នុងនោះស្ត្រី ១០ នាក់និងបុរស ១៦ នាក់) រីឯអ្នកឆ្លងស្រុកទាំងអស់នៅក្នុងប្រទេសកម្ពុជាមានចំនួន ១២២ នាក់៕