គួរ​ប្រុង​ប្រយ័ត្ន! អ្នក​ជំនាញប្រាប់ថាទូរស័ព្ទ​ដៃជា​ប្រភព​ចម្លង​សំខាន់​នៃមេរោគ​​



នៅពេលកូវីដ១៩ នៅតែបន្តជះឥទ្ធិពលដល់ពិភពលោកទៀតនោះ ប្រជាជនកំពុងបង្កើនការអនុវត្តអនាម័យផ្ទាល់ខ្លួនដូចជា លាងដៃឲ្យបានច្រើន និងពាក់ម៉ាសមុខជាដើម។ ប៉ុន្តែអ្វីដែលជារឿយៗអ្នកមិនបានយកចិត្តទុកដាក់នឹងវានោះគឺ ការ​រក្សាអនាម័យទូរស័ព្ទដៃរបស់អ្នក។

ទូរស័ព្ទ គឺជាវត្ថុ​សំខាន់​មួយដែលមិនអាចចៀសផុតបាននៅក្នុងជីវិតរបស់យើង យើង​ត្រូវ​ប្រើ​វា​ជា​ប្រចាំ ហើយជាធម្មតាអ្នកបានប្រើប្រាស់វា​ដូចជា មើលព័ត៌មានថ្មីៗ ឆ្លើយឆ្លងជាមួយក្រុមគ្រួសារ ឬក៏លេងហ្គេមម្តងម្កាល។ បន្ទាប់​មក​អ្នកអាច​នឹង​ដាក់ដើម្បី​បញ្ចូលថ្មនៅកន្លែ​ង​ណា​មួយ​មានដែល​អ្នក​មិនដឹង​ថា​ទីនោះ​មាន​​មេរោគអ្វី​ខ្លះ​នៅ​តោង​ជាប់​ ដូច្នេះហើយវាជាប្រភពចម្លងមេរោគមួយយ៉ាងសំខាន់ដល់អ្នក។

យោងតាមអ្នកវិទ្យាសាស្រ្តនៅសាលកវិទ្យាល័យអារីហ្សូណា (The University Of Arizona) ទូរស័ព្ទរបស់អ្នកមួយមានបាក់តេរីរហូតដល់ទៅ ១០ដង ច្រើនជា​ងកៅអីបង្គន់ទៅទៀត។ ការសិក្សាដាច់ដោយឡែកមួយទៀត ដោយអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេ​សបានរកឃើញ​ថា​ដៃ និងទូរស័ព្ទរបស់អ្ន​ករួម​បញ្ចូលគ្នាមាន​បាក់​តេរីជាង ១៦ភាគរយចម្លង និង​បង្កឲ្យកើត​ជា​បញ្ហា​ផ្សេ​ងៗ។

ការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុងបានបង្ហាញថា វីរុសកូវីដ ១៩ នេះអាចតោង​ជាប់​នៅ​លើផ្ទៃកញ្ចក់រយៈពេលពីរថ្ងៃ និងនៅលើដែកអ៊ីណុក និងប្លាស្ទិចក្នុងរយៈពេលពី ៤ ទៅ ៧ ថ្ងៃ។

ឧបករណ៍សម្រាប់សម្អាប់មេរោគដោយប្រើពន្លឺកាំរស្មី រូបភាពដោយ៖ Huffpost

ស្មាតហ្វូនទំនើបៗជាទូទៅមានភាពធន់នឹងទឹកដែលមានន័យថាការសម្អាតម្តងម្កាលជាមួយសាប៊ូ និងទឹកមិនមែនជាបញ្ហាទេ។ ជាការពិតអ្នកប្រហែលជាមិនចង់បានការលាងសម្អាតវាច្រើនដងក្នុងមួយថ្ងៃទេ ដូច្នេះការ​ប្រើ​ប្រាស់​ជាតិអាល់កុលកម្រិត​ ៧០ ភាគរយអាចមានប្រយោជន៍សម្រាប់អ្នកដើម្បីលាងសម្អាតទូរស័ព្ទ​បាន​។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ប្រើគ្រឿងស្រវឹង (ស្រាបៀរ  ឬអាល់​កុល) ឬទឹកនោះទេ អ្នកអាចប្រើឧបករណ៍សម្លាប់រោគ (ដែលអ្នក​មើលមិនឃើញដោយ​ភ្នែក​ទទេ) ដោយពន្លឺអ៊ុលត្រា UV ក្នុងរយៈពេលប្រហែលពី ៥ ទៅ ១៥នាទី អាស្រ័យលើកត្តាដូចជាកម្លាំងនៃប្រភពកាំរស្មី UV

ជារួមអាចប្រើប្រាស់បានច្រើនវិធីសម្រាប់សម្អាតទូរស័ព្ទ ដូចជាទឹកអាល់កុល ៧០ភាគរយ សាប៊ូនិងទឹក ពន្លឺអ៊ុលត្រា UV ។ល។

ប្រភព៖ South China Morning Post

ដោយ៖ Anthony

X
5s