បច្ចុប្បន្នភាពកូវីដ ១៩៖ ជនជាតិបារាំង ២ នាក់ទៀតហើយដែលបានជាសះស្បើយ
ជនបរទេសពីរនាក់ទៀតហើយដែលបានជាសះស្បើយពីកូវីដ ១៩ នៅថ្ងៃនេះ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០។
- ជនជាតិបារាំងអាយុ ៨០ ឆ្នាំជាភ្ញៀវទេសចរនៅក្រុងព្រះសីហនុ ហើយបានបញ្ជូនបន្តមករាជធានីភ្នំពេញនិងស្នាក់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលបុរសនេះមានសភាពធ្ងន់ធ្ងរកាលពីពេលដំបូង ឥឡូវនេះបានជាសប្បាយហើយ ក្រោយទទួលបានលទ្ធផលដែលអវិជ្ជមានចំនួន ២ លើក។
- បុរសជនជាតិបារាំងម្នាក់ទៀតអាយុ ៦១ ឆ្នាំបានធ្វើដំណើរមកពីប្រទេសបារាំងស្នាក់នៅម្ដុំទួលទំពូងពេលនេះក៏បានជាសះស្បើយដូចគ្នាដែលទទួលបានតែអវិជ្ជមានចំនួន ២លើក។
ដំណឹងល្អមួយទៀតគឺថ្ងៃនេះ មិនបានរកឃើញករណីឆ្លងថ្មីណាមួយនៃកូវីដ ១៩ ឡើយ ដែលធ្វើឲ្យអ្នកជាសះស្បាយសរុបកើនឡើងដល់ ៩៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១២២ នាក់។
គិតមកត្រឹមថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ នេះ អ្នកជំងឺកំពុងសម្រាប់ព្យាបាលសរុបនៅសល់ចំនួន ២៤នាក់ ក្នុងនោះមានស្ត្រីចំនួន ១០ នាក់និងបុរសចំនួន ១៤ នាក់៕