អត្ថប្រយោជន៍ពិសេស ៧ យ៉ាងនៃការទទួលទានតែបៃតង​



មនុស្សភាគច្រើនចូលចិត្តទទួលទានតែបៃតង ដោយអាចយកមកឆុងទទួលទានក្តៅៗ ឬទទួលទានជាភេសជ្ជៈកែច្នៃដូចជា តែបៃតងទឹកដោះគោ តែបៃតងក្រូចឆ្មាជាដើមតាមចំណងចំណូលចិត្ត។

តែបៃតងត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ជាច្រើនជួយដល់សុខភាព ព្រោះនៅក្នុងតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ទាំង ៧ ដែលទទួលបានពីការទទួលទានតែបៃតង

១) ជួយជម្រុញមុខងារខួរក្បាល

ការស្រាវជ្រាវបានរកឃើញថាតែបៃតងមានតួនាទីជួយពង្រឹងសមត្ថភាពខួរក្បាល ធ្វើឲ្យអ្នកមានការចងចាំល្អ។ វាក៏បានជួយឲ្យអារម្មណ៍អ្នកស្រស់ថ្លាបន្ទាប់ពីទទួលទានតែបៃតង នេះក៏អាចមកពីកត្តាក្លិនឈ្ងុយរបស់តែបៃតងបានជួយដាស់អារម្មណ៍របស់អ្នក។ ភាគច្រើនមនុស្សដែលទម្លាប់ទទួលទានតែបៃតងរាល់ពេលព្រឹក (តែក្តៅ) តែងមានប្រសិទ្ធភាពការងារ ឬទទួលបានផលនៃការរៀនសូត្រខ្ពស់ ពួកគេអាចផ្ចង់អារម្មណ៍បានល្អដោយសារខួរក្បាលមានភាពស្រស់ថ្លា។

២) បង្កើនការដុតបំផ្លាញជាតិខ្លាញ់មិនល្អ  និងជួយសម្រក ឬរក្សាទំងន់

ការស្រាវជ្រាវបានបញ្ជាក់ថា តែបៃតងមានតួនាទីបង្កើនការដុតជាតិខ្លាញ់នៅក្នុងខ្លួន និងជួយពង្រឹងអត្រាមេតាប៉ូលិសនៅក្នុងខ្លួន។ តែបៃតងមានផ្ទុកសារធាតុកាហ្វេអ៊ីននិងសារធាតុ flavonoid មួយប្រភេទហៅថា catechin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវបានបង្ហាញថាសមាសភាពទាំងពីរនេះមានតួនាទីជួយបង្រៀនការរំលាយអាហារនៅក្នុងខ្លួន catechin អាចជួយបំបាត់ជាតិខ្លាញ់ដែលលើស ដូច្នេះសារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងតែបៃតងអាចបង្កើនបរិមាណថាមពលក្នុងរាងកាយ។ ការរកឃើញដោយឡែកផ្សេងមួយទៀតពីអ្នកជំនាញ តែបៃតងមានឥទ្ធិពលវិជ្ជមានលើការសម្រកទម្ងន់ដែលធ្វើឲ្យទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងមិនបង្កឱ្យប៉ះពាល់ទៅដល់រាងកាយឬសុខភាពឡើយ។

៣) មានសារធាតុប្រឆាំងអុកស៊ីតកម្មកាត់បន្ថយជំងឺមហារីក

ជំងឺមហារីកបណ្ដាលមកពីការលូតលាស់នៃកោសិកាដែលមិនអាចគ្រប់គ្រងបាន ហើយជំងឺមហារីកនេះក៏ជាមូលហេតុធំជាងគេមួយនៃការស្លាប់របស់មនុស្សនៅក្នុងពិភពលោកសព្វថ្ងៃ។ អ្នកជំនាញផ្នែកចំណីអាហារបានស្រាវជ្រាវពីអត្ថប្រយោជន៍របស់តែបៃតង ហើយបានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែបៃតងគឺជួយកាត់បន្ថយហានិភ័យពីជំងឺមហារីក។ ហើយជំងឺមហារីកទាំងនោះមានដូចជា៖ 

ក) ជំងឺមហារីកសុដន់៖ ត្រង់ចំណុចនេះអ្នកជំនាញបានប្រាប់ថា ស្ត្រីភាគច្រើនដែលមានទម្លាប់ទទួលទានតែបៃតងមានការថយចុះហានិភ័យពីការទទួលរងជំងឺមហារីកពី ២០ ទៅ ៣០ភាគរយ ជាងស្ត្រីធម្មតាដែលមិនទម្លាប់ទទួលទានតែបៃតង។

ខ) មហារីកក្រពេញប្រូស្តាត៖ អ្នកជំនាញក៏បានរកឃើញថាបុរសដែលទទួលទានតែបៃតងជាប្រចាំមានអត្រាហានិភ័យទាបក្នុងការទទួលរងផលប៉ះពាល់ពីជំងឺមហារីកក្រពេញប្រូស្តាត។

គ) មហារីកពោះវៀនធំ៖ មានការវិភាគទៅលើការសិក្សាចំនួន ២៩ករណី បានបង្ហាញថាអ្នកដែលទទួលទានតែបៃតងប្រមាណជា ៤២ភាគរយ ហាក់មិនសូវវិវត្តន៍ទៅរកជំងឺមហារីកពោះវៀនធំនោះទេ។

៤) ការពារខួរក្បាលពីការទទួលរងផលប៉ះពាល់ ឬវិវិត្តទៅតាមវ័យ (ចុះថយសមត្ថភាព)

មិនត្រឹមតែមានតួនាទីបង្កើតមុខងារខួរក្បាលនោះទេ តែបៃតងក៏មានតួនាទីការពារខួរក្បាលរបស់លោកអ្នកពីការចុះខ្សោយសមត្ថភាពទៅតាមអ្វីនឹងអាយុកាលផងដែរ។ វាជួយការពារអ្នកពីការទទួលរងជំងឺវង្វេងវង្វាន់ ដែលជាជំងឺសរសៃប្រសាទទូទៅនិងជាមូលហេតុធំបំផុតដែលកើតមាននូវជំងឺវង្វេងវង្វាន់សម្រាប់មនុស្សវ័យចំណាស់។ សារធាតុ catechin ក៏បានដើរតួនាទីជួយទៅដល់ណឺរ៉ូនកាត់បន្ថយហានិភ័យពីការកើតជំងឺវង្វេងវង្វាន់ដូចគ្នា។

៥) ជួយកាត់បន្ថយដង្ហើមមិនល្អ

ជាធម្មតានៅក្នុងមាត់របស់មនុស្សមានពពួក Streptococcus Mutans ជាពពួកបាក់តេរីទូទៅបង្កឲ្យមានក្លិនមាត់និងធ្វើឱ្យពុកធ្មេញ។ ការសិក្សាបានបង្ហាញថា តែបៃតងអាចមានតួនាទីជួយរារាំងការលូតលាស់នៃបាក់តេរីមិនល្អនៅក្នុងមាត់បាន ជាហេតុនាំឲ្យតែបៃតងមានតួនាទីជួយកម្ចាត់ក្លិនមិនល្អចេញពីខ្យល់ដង្ហើម។

៦) ជួយការពារអ្នកពីជំងឺទឹកនោមផ្អែមប្រភេទទី ២

ជំងឺទឹកនោមផ្អែមប្រភេទទី ២ កំពុងកើនឡើងខ្លាំងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជំងឺទឹកនោមផ្អែមនេះវាកើតឡើងដោយសារកាលណាស់កម្រិតជាតិស្ករនៅក្នុងឈាម មិនដែលឲ្យមានអសមត្ថភាពក្នុងការផលិតអាំងស៊ុយលីនទប់ទល់ជាមួយនឹងការកើនឡើងនៃជាតិស្ករនោះ។ ក្នុងនោះដែរតែបៃតងត្រូវបានគេរកឃើញថាអាចជួយបង្កើតអាំងស៊ុយលីននឹងកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបាន។ ការសិក្សាដោយឡែកមួយរបស់ជនជាតិជប៉ុនបានរកឃើញថា អ្នកដែលផឹកតែបៃតងច្រើនមានការថយចុះហានិភ័យនៃអត្រាទឹកនោមផ្អែមប្រភេទទី ២ នេះប្រមាណ ៤២ភាគរយ បើយោងតាមការសិក្សាចំនួន ៧ករណី ធ្វើឡើងចំពោះមនុស្សសរុបចំនួន ២៨៦ ៧០១នាក់ រកឃើញថាអ្នកដែលទទួលទានតែបៃតងមានហានិភ័យជំងឺទឹកនោមផ្អែមត្រឹមតែ ១៨ ភាគរយតែប៉ុណ្ណោះ។

៧) ជួយការពារជំងឺសរសៃឈាមបេះដូង

ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដូចទៅនឹងជំងឺមហារីកដទៃទៀតដែរដែលវាគឺជាបុព្វហេតុនៃការស្លាប់នៅទូទាំងពិភពលោក។ ការកើតមានជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបណ្ដាលមកពីការកើនឡើងនៃកូឡេស្តេរ៉ូល (អាក្រក់) ខ្ពស់ និងការថយចុះនៃកូឡេស្តេរ៉ូល (ល្អ)។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែបៃតងមានតួនាទីជួយកាត់បន្ថយនូវសារធាតុកូឡេស្តេរ៉ុលអាក្រក់នៅក្នុងសរសៃឈាម ជួយឲ្យចរន្តឈាមមានដំណើរការល្អកាត់បន្ថយការរងហានិភ័យនៃការកើតជំងឺបេះដូង និងការដាច់សរសៃឈាមខួរក្បាល។ អ្នកដែលមានទម្លាប់ទទួលទានតែបៃតងមានហានិភ័យទៀតទទួលរងការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនឹងការកើតជំងឺបេះដូងរហូតដល់ទៅ ៣១ ភាគរយនៃអ្នកមិនទទួលទានតែបៃតង៕

ដោយ៖ យ៉ាយ៉ា

 

X
5s