រឿងរ៉ាវទាំង ៤ ពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ១៩នៅថ្ងៃទី១៦ មេសា នេះ​



តើក្នុងថ្ងៃទី ១៦ មេសា ឆ្នាំ២០២០ នេះមានអ្វីកើតឡើងខ្លះទាក់ទងនឹងកូវីដ១៩? ខាងក្រោមនេះគឺជារឿងរ៉ាវទាំង ៤ ដែលកើតឡើងក្នុងថ្ងៃនេះ៖ 

១) កូវីដ១៩ប៉ះពាល់ដល់ពិភពលោកដូចម្ដេច?

  • ករណីអ្នកផ្ទុកកូវីដ១៩ ឡើងដល់ជាង ២ ០៧២ ២២៨លាននាក់ បើយោងតាមតួលេខចុងក្រោយរបស់សកលវិទ្យាល័យចន ហបខិន ( Johns Hopkins University)។ មនុស្សជាង ១៣៧ ០០០នាក់បានស្លាប់បាត់ប់ងជីវិត ខណៈអ្នកជាសះស្បើយមានចំនួន ៥១៧ ០០០ នាក់។
  • គិលានុបដ្ឋាយិកាប្រមាណ ៧០ ០០០នាក់ នៅប្រទេសអេស្ប៉ាញប្រហែលឆ្លងជំងឺកូវីដ១៩
  • មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថាប្រទេសអាស៊ានមួយចំនួនមានកំណើនក្រោមសូន្យភាគរយក្នុងឆ្នាំ២០២០។ យោងតាមរបាយការណ៍ពី IMF ថៃធ្លាក់ចុះ -៦,៧ ភាគរយ សិង្ហបុរីមានការធ្លាក់ចុះ -៣,៥ភាគរយ ម៉ាឡេស៊ីធ្លាក់ចុះ -១,៧ភាគរយ និងកម្ពុជាធ្លាក់ចុះ -១,៦ភាគរយ ក្នុងឆ្នាំ២០២០ ខណៈវៀតណាមមានកំណើន ២,៧ភាគរយ តាមពីក្រោយដោយមីយ៉ាន់ម៉ា ១,៨ភាគរយ។

ប្រភព៖ Bangkok Post

២) អង្គការសុខភាពពិភពលោក ឆ្លើយតបទៅនឹងការកាត់ជំនួយ
អង្គការសុខភាពពិភពលោក (WHO) ឆ្លើយតបទៅនឹងព័ត៌មានដែលថាអាមេរិកកាត់ផ្ដាច់ជំនួយបណ្ដោះអាសន្នរបស់ខ្លួន។

លោក Tedros Adhanom Ghebreyesus

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា៖ «យើងមានការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលផ្អាកការផ្គត់ផ្គង់ជំនួយទៅដល់ WHO»។

WHO បានប្រកាសថាខ្លួននឹងធ្វើការពិនិត្រឡើងវិញនូវប្រាក់ឧបត្ថម្ភបច្ចុប្បន្ន និងធ្វើការសហការជាមួយដៃគូផ្សេងៗដើម្បីស្វែងរកជំនួយដែលខ្វះខាតដើម្បីបន្តកិច្ចការរបស់យើងទៀត។

លោក Tedros Adhanom Ghebreyesus បន្ថែមទៀតថា៖ «សម្រាប់ពេលនេះ ការផ្ដោតយកចិត្តទុកដាក់របស់យើងគឺបញ្ឈប់ជំងឺនេះមិនឲ្យរាតត្បាត និងសង្រ្គោះជីវិតមនុស្ស។»

៣) ប្រព័ន្ធពណ៌កូដរបស់ចិន

Soon, shops and offices may ask residents to scan their codes before granting them entry.

ប្រភពរូប៖ WEF

មន្ត្រីចិនបានធ្វើការសហការជាមួយកម្មវិធីទូរស័ព្ទដៃពីគឺ Alipay និង WeChat ដើម្បីបង្កើតនូវលិខិតឆ្លងដែនអេឡិចត្រូនិកមួយដែលគេឲ្យឈ្មោះថា កូដសុខភាព (health code) ឬ កូដពណ៌ (color code)។ កម្មវិធីទូរស័ព្ទដៃអាចធ្វើការវាយតម្លៃហានិភ័យសុខភាពសាធារណៈរបស់មនុស្សម្នាក់ៗដែលចូលក្នុងសហគមរបស់ពួកគេ តាមរយៈព័ត៌មានមួយចំនួនដូចជាលេខកូដថ្ងៃទី អាសយដ្ឋាន ប្រវត្តធ្វើដំណើរ ស្ថានភាពសុខភាពរបស់ខ្លួន។

កម្មវិធីទូរស័ព្ទដៃទាំងនេះនឹងឲ្យអ្នកប្រើប្រាស់ធ្វើការស្កែន QR កូដ និងពណ៌សម្គាល់។ ពណ៌ខៀវ អាចធ្វើដំណើរបាន ពណ៌លឿងបញ្ជាក់ថាត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែករយៈពេល ៧ថ្ងៃ ចំណែកពណ៌ក្រហម ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ នេះពេលកម្មវិធីនេះអាចប្រើប្រាស់បាន ហាងទំនិញ ស្ថានីយដឹកជញ្ជូន និងការិយាល័យតម្រូវឲ្យប្រជាជនបង្ហាញឬស្កែនកូដ មុននឹងអនុញ្ញាតិឲ្យចូលបាន។

៤) ការលាងដៃដោយគ្មានទឹកម៉ាស៊ីន
ការលាងដៃគឺជាសារៈសំខាន់ក្នុងការបញ្ឈប់ការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែការប្រើប្រាស់ទឹកម៉ាស៊ីនក្នុងការលាងដៃមានភាពខ្វះខាតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ អង្គការសុខភាពពិភពលោក (WHO) បានដាក់ចេញនូវការណែនាំតាមរយៈការបង្កើតកន្លែងលាងដៃក្នុងការរក្សាអនាម័យនិងសុវត្តិភាព ដោយការចោះកាដុង ដោយមានខ្សែចងដុំសាប៊ូ ជាដើមដើម្បីលាងដៃ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s