កម្ពុជាឈរលំដាប់លេខ ១ ជាអ្នកមានអត្រាជាសះស្បើយពីកូវីដខ្ពស់ជាងគេនៅអាស៊ាន​



គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាបានក្លាយជាប្រទេសមានអត្រាអ្នកជាសះស្បើយពីជំងឺបង្កដោយវីរុសកូវីដ ១៩ ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន តាមពីក្រោយដោយប្រទេសប្រ៊ុយណេ និង​វៀតណាម។

នៅថ្ងៃទី ១៧ ខែមេសានេះ ក្រសួងសុខាភិបាលប្រទេសកម្ពុជាបានប្រកាសថា គ្មានការរកឃើញករណី ឆ្លងថ្មីនៃកូវីដ ១៩ ទេ ហើយនៅថ្ងៃនេះក៏គ្មានអ្នកជាសះស្បើយដូចគ្នា។ ខាងក្រោមនេះជាទិន្នន័យតាមប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ដែលដកស្រង់ចេញពីគេហទំព័រ World O Meter៖

១) ប្រទេសកម្ពុជា

  • ចំនួនអ្នកឆ្លង៖ ១២២
  • ចំនួនអ្នកជាសះស្បើយ៖ ៩៨
  • ចំនួនអ្នកស្លាប់៖         ០
  • ភាគរយជាសះស្បើយ៖ ៨០,៣២៨%
  • ភាគរយអ្នកស្លាប់៖ ០%

២) ប្រទសប្រ៊ុយណេ

  • ចំនួនអ្នកឆ្លង៖ ១៣៦
  • ចំនួនអ្នកជាសះស្បើយ៖ ១០៨
  • ចំនួនអ្នកស្លាប់៖          ១
  • ភាគរយជាសះស្បើយ៖ ៧៩,៤១២%
  • ភាគរយអ្នកស្លាប់៖  ០,៧៣៥%

៣) ប្រទេសវៀតណាម

  • ចំនួនអ្នកឆ្លង៖ ២៦៨
  • ចំនួនអ្នកជាសះស្បើយ៖ ១៧៧
  • ចំនួនអ្នកស្លាប់៖          ០
  • ភាគរយជាសះស្បើយ៖ ៦៦,០៤៥%
  • ភាគរយអ្នកស្លាប់៖  ០%

៤) ប្រទេសថៃ

  • ចំនួនអ្នកឆ្លង៖ ២ ៦៧២
  • ចំនួនអ្នកជាសះស្បើយ៖ ១ ៥៩៣
  • ចំនួនអ្នកស្លាប់៖         ៤៦
  • ភាគរយជាសះស្បើយ៖ ៥៩,៦១៨%
  • ភាគរយអ្នកស្លាប់៖ ១,៧២២%

៥) ប្រទេសម៉ាឡេស៊ី

  • ចំនួនអ្នកឆ្លង៖ ៥ ១៨២
  • ចំនួនអ្នកជាសះស្បើយ៖ ២ ៧៦៦
  • ចំនួនអ្នកស្លាប់៖          ៨៤
  • ភាគរយជាសះស្បើយ៖ ៥៣,៣៧៧%
  • ភាគរយអ្នកស្លាប់៖  ១,៦២១%

៦) ប្រទេសសិង្ហបុរី

  • ចំនួនអ្នកឆ្លង៖ ៤ ៤២៧
  • ចំនួនអ្នកជាសះស្បើយ៖ ៦៨៣
  • ចំនួនអ្នកស្លាប់៖          ១០
  • ភាគរយជាសះស្បើយ៖ ០,១៥៤%
  • ភាគរយអ្នកស្លាប់៖  ០,២២៦%

៧) ប្រទេសឥណ្ឌូនេស៊ី

  • ចំនួនអ្នកឆ្លង៖ ២ ៦៧២
  • ចំនួនអ្នកជាសះស្បើយ៖ ៥៤៨
  • ចំនួនអ្នកស្លាប់៖          ៤៩៦
  • ភាគរយជាសះស្បើយ៖ ៩,៩៣៥%
  • ភាគរយអ្នកស្លាប់៖  ៨,៩៩២%

៨) ប្រទេសហ្វីលីពីន

  • ចំនួនអ្នកឆ្លង៖ ៥ ៦៦០
  • ចំនួនអ្នកជាសះស្បើយ៖ ៤៣៥
  • ចំនួនអ្នកស្លាប់៖          ៣៦២
  • ភាគរយជាសះស្បើយ៖ ៧,៦៨៦%
  • ភាគរយអ្នកស្លាប់៖  ៦,៣៩៦%

៩) ប្រទេសមីយ៉ាន់ម៉ា

  • ចំនួនអ្នកឆ្លង៖ ៨៥
  • ចំនួនអ្នកជាសះស្បើយ៖ ២
  • ចំនួនអ្នកស្លាប់៖         ៤
  • ភាគរយជាសះស្បើយ៖ ២,៣៥៣%
  • ភាគរយអ្នកស្លាប់៖ ៤,៧០៦%

១០) ប្រទេសឡាវ

  • ចំនួនអ្នកឆ្លង៖ ១៩
  • ចំនួនអ្នកជាសះស្បើយ៖ ០
  • ចំនួនអ្នកស្លាប់៖          ២
  • ភាគរយជាសះស្បើយ៖ ០%
  • ភាគរយអ្នកស្លាប់៖  ១០,៥២៦%

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមម៉ោង ៨:០០ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នេះចំនួនអ្នកឆ្លងក្នុងពិភពលោកសរុបមានប្រមាណជិត ២លាន ២សែននាក់ហើយ ខណៈអ្នកស្លាប់កើនឡើងដល់ ១៤៥ ៥២១នាក់៕

 

X
5s