ទោះជាឆ្លងកូវីដក្នុងកម្រិតស្រាល តែស្ត្រីមានផ្ទៃពោះប្រឈមនឹងហានិភ័យមួយនេះ​



យើងគ្រប់គ្នាបានដឹងហើយថា ការឆ្លងវីរុសកូវីដ ១៩ មិនបានប្រកាន់ទៅលើវ័យ ភេទ ពូជសាសន៍ ពណ៌សម្បុរ ឋានៈឬតួនាទីអ្វីឡើយ។ មនុស្សគ្រប់រូបសុទ្ធតែមានឱកាសឆ្លងវីរុសមួយនេះ ប្រសិនបើគេមានការធ្វេសប្រហែស ឬមិនអនុវត្តគម្លាតក្នុងការរស់នៅ (Social Distancing)។

ជាមួយគ្នានេះដែរ យោងទៅតាមសារព័ត៌មាន Channel News Asia អ្នកជំនាញផ្នែកសុខភាពបានលើកឡើងថាស្ត្រីមានផ្ទៃពោះ អាចនឹងទទួលរងហានិភ័យធំមួយបន្ទាប់ពីឆ្លងកូវីដ ១៩ ទោះបីជាពួកគេមានអាការៈឬរោគសញ្ញាស្រាលក៏ដោយ។ លោកវេជ្ជបណ្ឌិត Marc Incerpi ប្រធានផ្នែកវេជ្ជសាស្ត្រមាតានិងទារកនៅឯគ្លីនិកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ USC បានមានប្រសាសន៍ថា មិនមែនស្ត្រីមានផ្ទៃពោះជាមនុស្សដែលងាយនឹងឆ្លងជំងឺមួយនេះនោះទេ ប៉ុន្តែកត្តាដែលគួរឲ្យព្រួយបារម្ភប្រសិនបើស្ត្រីមានផ្ទៃពោះបានឆ្លងវីរុសមួយនេះ គឺអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះងាយនឹងមានបញ្ហាជំងឺផ្លូវដង្ហើម។ ស្របពេលដែលរាងកាយរបស់គាត់មានប្រព័ន្ធភាពស៊ាំចុះខ្សោយ វាអាចធ្វើឱ្យជំងឺផ្លូវដង្ហើមនោះវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរងាយជាស្ត្រីធម្មតា។ លោកបានបន្តទៀតថា វាមិនខុសពីស្ត្រីដែលមានជំងឺផ្តាសាយធំនៅពេលដែលនាងពពោះនោះទេ  ព្រោះវាធ្វើឲ្យស្រ្តីជាម្ដាយងាយនឹងប្រឈមនឹងបញ្ហាសុខភាពខ្លាំង ហើយមិនអាចប្រើប្រាស់ថ្នាំព្យាបាលបានខ្លាចប៉ះពាល់ដល់ទារក។ ការប៉ះពាល់ដល់ផ្លូវដង្ហើមនោះ គឺវាអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះដែលផ្ទុកវីរុសកូវីដ ១៩មានដង្ហើមខ្លីដង្ហក់ ហើយវានឹងកាន់តែអាក្រក់នៅពេលដែលទារកនៅក្នុងផ្ទៃវិវត្តន៍កាន់តែធំនៅជិតដល់ពេលសម្រាល។ 

អត្ថ​បទទាក់ទង៖ អ្នកជំងឺជាង ១,៤លាននាក់កំពុងសម្រាកព្យាបាល មាន ៩៦%មានអាការៈស្រាល

ស្ត្រីដែលមានផ្ទៃពោះត្រូវបានក្រុមគ្រូពេទ្យជំនាញណែនាំនិងផ្ដល់អនុសាសន៍យ៉ាងចាំបាច់ក្នុងការឲ្យពួកគេស្នាក់នៅក្នុងផ្ទះជាចាំបាច់ ដោយការធ្វើគំលាតរស់នៅក្នុងសង្គម (social distancing)។ ជាមួយគ្នានេះផងដែរក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Keck Medicine of USC នៅឯសហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យស្រ្ដីមានផ្ទៃពោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនោះឡើយ ក្រុមគ្រូពេទ្យបានលុបចោលការណាត់ទាំងអស់ជាមួយស្ត្រីមានផ្ទៃពោះ ដោយពួកគេបានជំនួសមកវិញនូវការប្រើប្រាស់ telemedicine ដើម្បីតាមដាននិងរក្សាទំនាក់ទំនងជាមួយជាមួយពួកគេវិញ។ ក្រុមគ្រូពេទ្យបានទាមទារឲ្យអ្នកមានផ្ទៃពោះទាំងអស់ទិញឧបករណ៍វាស់សម្ពាធឈាមនិងពិនិត្យជាប្រចាំ និងផ្ដល់ទិន្នន័យទាក់ទងនឹងសុខភាពទៅដល់ក្រុមគ្រូពេទ្យតាមរយៈ Telemedicine នេះ។

អត្ថ​បទទាក់​ទង៖ ការស្រាវជ្រាវ៖ ម៉ាស៊ីន​ត្រជាក់​ចម្លង​កូវីដ​ តែ​បើ​បើក​បង្អួច​អាច​កម្ចាត់​បាន​​

មានសំនួរសួរថា បើម្ដាយជាស្ត្រីមានផ្ទៃពោះឆ្លងកូវីដ តើគោលរបស់នាងនៅក្នុងផ្ទៃនិងឆ្ងល់ដែរឬទេ?

ចំពោះសំនួរមួយនេះក្រុមវេជ្ជបណ្ឌិតក៏បានលើកឡើងដែរថា អត្រាដែលទារកនៅក្នុងផ្ទៃទទួលរងហានិភ័យពីការឆ្លងជំងឺមួយនេះគឺមានកម្រិតទាប។ ជាបទពិសោធន៍ជាក់ស្តែង សិក្សាទៅលើករណីទារកជនជាតិចិនដែលបានកើតនៅទីក្រុងវូហានខណៈដែលម្ដាយរបស់គាត់មានផ្ទុកវីរុសកូវីដ ១៩ ការធ្វើតែលើទារកបន្ទាប់ពីពេលសម្រាលបញ្ជាក់ថាទារកនោះមានលទ្ធផលអវិជ្ជមាន៕

អត្ថ​បទទាក់​ទង៖ ទីក្រុងញូយ៉ក៖ បុគ្គលិកអប់រំ៥០នាក់ ក្នុងនោះគ្រូបង្រៀន២១នាក់បានស្លាប់ដោយសារកូវីដ១៩

ដោយ៖ យ៉ាយ៉ា

 

X
5s