ក្រសួងការងារដាក់ចេញវិធានការចត្តាឡីស័កចំពោះកម្មករ ខណៈសាលាក្រុងត្រៀម ៦៩៩បន្ទប់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្តីពីវិធានការចត្តាឡីស័កចំពោះកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានដែលបានឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ខណៈសាលាក្រុងបានប្រកាសថា បានជ្រើសរើសសាលា ៣៧ មាន ៦៩៩បន្ទប់រួចរាល់សម្រាប់ការធ្វើចត្តាឡីស័កកម្មករជាង ១៥ពាន់នាក់។
សេចក្ដីណែនាំ បានណែនាំឱ្យម្ចាស់ ឬនាយករោងចក្រនៅរាជធានីភ្នំពេញរៀបចំបន្ទប់ដោយឡែកនៅក្នុងទីតាំងសមស្របមួយសម្រាប់ការចុះវត្តមានកម្មករនិយោជិក ដែលបានវិលត្រឡប់មកធ្វើការវិញបន្ទាប់ពីឈប់សម្រាក។ សូមអានលម្អិតនៅក្នុងសេចក្ដីណែនាំខាងក្រោម៖