ការណាត់ជួបអនឡាញមានការកើនឡើងក្នុងប្រទេសឥណ្ឌា ខណៈកំពុងមានការផ្ទុះកូវីដ១៩
ជាង ៩០ភាគរយនៃប្រជាជនឥណ្ឌាដែលប្រើប្រាស់កម្មវិធីណាត់ជួបអនឡាញមួយឈ្មោះថា OkCupid បាននិយាយថាពួកគេនឹងបន្តណាត់ជួបអនឡាញដដែលកំឡុងការដាក់ខ្លួនដាច់ដោយឡែកនៃជំងឺកូវីដ១៩។ បន្ថែមពីនេះ ក្នុងកម្មវិធីនោះមានការសន្ទនាកើនឡើង ២៦ភាគរយ និងការណាត់ជួបគ្នាមាន ១២ភាគរយ ក្នុងប្រទេសក្នុងខែមីនា និងការកើនឡើងទូទាំងពិភពលោក។
ប្រភពរូប៖ WEF
យុវជនវ័យក្មេងប្រទេសឥណ្ឌាចេះប្រើប្រាស់ការណាត់ជួបផ្ទាល់ទៅជាការណាត់ជួបតាមប្រព័ន្ធឌីជីថល អ្នកចូលរួមជាង៤០ភាគរយ ឬស្មើនឹង ១៦ ០០០នាក់ បាននិយាយថាពួកគេណាត់ជួបគ្នាតាមអនឡាញសម្រាប់ការញ៉ាំអាហារឬភេសជ្ជះជាមួយគ្នា។
ប្រភពរូប៖ WEF
ជាមួយគ្នានោះដែរ អ្នកប្រើប្រាស់ឥណ្ឌាដែលប្រើប្រាស់កម្មវិធី OkCupid ចូលចិត្តប្រើប្រាស់ការផ្ញើសារជាអក្សរជាជាងការប្រើប្រាស់វីដេអូ។
ប្រភពរូប៖ WEF
បើយោងតាមលោក Ariel Charytan នាយកប្រតិបត្តិរបស់ OkCupid បានមានប្រសាសន៍ថា៖ «មានការផ្ញើរសារ៥០លានទូទាំងពិភពលោកនៅលើកម្មវិធី OkCupid កាលពីមួយខែកន្លងទៅ ក្នុងចំណោមអ្នកធ្វើការណាត់ជួបដែលភ្ជាប់ប្រើប្រាស់នាពេលដំបូង»។
ប្រភពរូប៖ WEF
ជាង ៨៥ភាគរយនៃអ្នកប្រើប្រាស់កម្មវិធី OkCupid បាននិយាយថាវាជារឿងសំខាន់ក្នុងការអភិវឌ្ឍការផ្សារភ្ជាប់ផ្លូវអារម្មណ៍មុននឹងធ្វើការផ្សារភ្ជាប់ផ្ទាល់៕
ដោយ៖ លង់ វណ្ណៈ