ទារកអាចនឹងឆ្លងទេ បើម្តាយមាន COVID-19 ហើយធ្វើការបំបៅកូនដោយទឹកដោះ?​



តាមរបាយការណ៍ពី មជ្ឍមណ្ឌលត្រួតពិនិត្យការពារជំងឺឆ្លង (Centers for Disease Control and Prevention) បានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះអាចនឹងមានហានិភ័យផ្នែកសុខភាពខ្ពស់ជាងមនុស្សធម្មតាបន្តិចប្រសិនបើគេឆ្លងកូវីដ ១៩ ហើយវីរុសមួយនេះអាចនឹងបំផ្លាញកោសិកាលូតលាស់របស់ទារកក្នុងផ្ទៃថែមទៀតផង។

ម្តាយឆ្លងកូវីដ ១៩ បង្កកានិភ័យដល់កូនក្នុងផ្ទៃដូចម្តេចខ្លះ?

ក្នុងករណីដែលម្តាយកំពុងពពោះហើយឆ្លងវីរុសមួយនេះ អាចនឹងប្រឈមជាមួយហានិភ័យសុខភាពដូចជាបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយវាក៏អាចធ្វើឲ្យកូនក្នុងផ្ទៃមានអវៈយវៈមិនគ្រប់គ្រាន់ជាដើម។ លោកវេជ្ជបណ្ឌិត Marc Incerpi ប្រធានផ្នែកវេជ្ជសាស្ត្រមាតានិងទារកនៅឯគ្លីនិកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ USC បានមានប្រសាសន៍ថា វាមិនខុសពីស្ត្រីដែលមានជំងឺផ្តាសាយធំនៅពេលដែលនាងពពោះនោះទេ  ព្រោះវាធ្វើឲ្យស្រ្តីជាម្ដាយងាយនឹងប្រឈមនឹងបញ្ហាសុខភាពខ្លាំង ហើយមិនអាចប្រើប្រាស់ថ្នាំព្យាបាលបានខ្លាចប៉ះពាល់ដល់ទារក។ ការប៉ះពាល់ដល់ផ្លូវដង្ហើមនោះ គឺវាអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះដែលផ្ទុកវីរុសកូវីដ ១៩ មានដង្ហើមខ្លីដង្ហក់ ហើយវានឹងកាន់តែអាក្រក់នៅពេលដែលទារកនៅក្នុងផ្ទៃវិវត្តន៍កាន់តែធំនៅជិតដល់ពេលសម្រាល។

អត្ថ​បទទាក់​ទង៖ ទោះជាឆ្លងកូវីដក្នុងកម្រិតស្រាល តែស្ត្រីមានផ្ទៃពោះប្រឈមនឹងហានិភ័យមួយនេះ​

ការឆ្លងពីម្តាយទៅកូន

មជ្ឍមណ្ឌលត្រួតពិនិត្យការពារជំងឺឆ្លង (Centers for Disease Control and Prevention) បាននិយាយថា នៅមិនទាន់មានភស្តុតាងបញ្ជាក់ណាមួយឡើយថា ម្តាយដែលមានផ្ទុកវីរុសកូវីដ ១៩ បានចម្លងទៅកូនក្នុងផ្ទៃរបស់គេទាំងដែលកូននៅក្នុងពោះនោះ តែវាអាចកើតមានករណីឆ្លងនៅក្រោយពេលសម្រាល។ ក្រុមអ្នកជំនាញនៅ cdc ក៏បានបញ្ជាក់បន្ថែមទៀតថា ទារកមួយចំនួនតូចបានធ្វើតេស្តវិជ្ជមានចំពោះករណីកូវីដ ១៩ នេះភ្លាមៗបន្ទាប់ពីសម្រាល ដែលអាចបណ្ដាលមកពីការប៉ះពាល់ដោយផ្ទាល់ជាមួយម្ដាយឬក្រុមគ្រូពេទ្យដែលមានផ្ទុកវីរុសកូវីដ ១៩ ដោយមិនបានដឹងមុន។

អត្ថ​បទទាក់​ទង៖ ដំបូន្មានសុខភាពថ្មី ៣ ទាក់ទងនឹងជំងឺកូវីដ១៩ អ្នកត្រូវដឹង

តើមេរោគឆ្លងអាចឆ្លងពីម្តាយទៅទារកតាមរយៈការប៉ះឬបំបៅដោះ?

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា វីរុសកូវីដ ១៩ នេះមិនមាននៅក្នុងទឹកដោះម្ដាយទេ តែទោះជាយ៉ាងណាក៏ដោយវាអាចចម្លងទៅទារកក្នុងអំឡុងពេលដែលម្តាយបំបៅកូនដោយទឹកដោះ ហើយម្តាយឆ្លងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនតូចដោយមិនបានការពារត្រឹមត្រូវ។ ដើម្បីកាត់បន្ថយហានិភ័យនោះស្ត្រីអាចបន្តបំបៅកូនដោយទឹកដោះម្តាយ ដោយប្រើវិធីពាក់ម៉ាសឬអាចជ្រើសរើសជម្រើសដ៏ប្រសើរមួយទៀតគឺតាមរយៈការបូមឬគៀបទឹកដោះដាក់ដបទុកបំបៅកូនជំនួសវិញ។ រឿងចាំបាច់មួយទៀតគឺការរក្សាអនាម័យ ការលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ និងធ្វើការលាងសម្អាតសម្ភារប្រើប្រាស់សម្រាប់ការបូមទឹកដោះឲ្យបានស្អាតជាប់ជានិច្ច។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅសហរដ្ឋអាមេរិក និងនិងនៅមជ្ឍមណ្ឌលត្រួតពិនិត្យការពារជំងឺឆ្លងក៏បានបញ្ជាក់បន្ថែមថា៖ «យើងនៅតែលើកទឹកចិត្តដល់ការបំបៅកូនដោយទឹកដោះម្តាយ ព្រោះវាផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមានដល់ទារកក្នុងការលូតលាស់ទាំងផ្នែករូបរាងកាយ និងបញ្ញាស្មារតី ហើយវាក៏ជួយឲ្យប្រព័ន្ធភាពស៊ាំរាងការទារកមានភាពរឹងមាំល្អ អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនានាបានច្រើនផងដែរ៕

អត្ថ​បទទាក់​ទង៖ កាណាដា​​លួច​ទាក់ទង​ឥណ្ឌា​ស្ងាត់​ៗ​ ទិញ​ស្តុក​ថ្នាំ​​ព្យាបាល​គ្រុន​ចាញ់​ ៥​​លាន​គ្រាប់​

ដោយ៖ យ៉ាយ៉ា

 

X
5s