ស្រ្តីជនជាតិវៀតណាម​រកឃើញ​វិជ្ជ​មាន​កូវីដ​ថ្ងៃ​មុន បានជា​សះ​ស្បើយ​ហើយ​



ស្ត្រីជាជនជាតិវៀតណាមអាយុ ៣៤ឆ្នាំបានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានចំនួន ២ លើកពីការធ្វើតេស្តកូវីដ ១៩។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមដែលរកឃើញថាមានផ្ទុកវីរុសកូវីដ ១៩ បានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញហើយ។ ដោយឡែកក្មេងប្រុសម្នាក់ទៀតនៅខេត្តសៀមរាប ដូចឆ្លងពីឪពុកក៏បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យដូចគ្នាបន្ទាប់ពីទទួលបានលទ្ធផលទេអវិជ្ជមានចំនួន ២លើក។

យោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែល នៅថ្ងៃនេះគឺគ្មានករណីឆ្លងថ្មីកូវីដ ១៩ ទេ នៅកម្ពុជានៅតែរក្សាចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ១២២ នាក់ដដែល ហើយអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន ១៧នាក់ ក្នុងនោះមានស្រី ៨ នាក់និងបុរស ៩ នាក់៕

X
5s