​នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​ បង្ហើប​មួយ​ក្បាច់​​ដើម្បី​សម្គាល់​អាល់កុល​ឬជេល​សុទ្ធ​​ឬអត់​



នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​កម្ពុជា​ CDC បាន​បង្ហើប​គន្លឹះ​ដ៏​ងាយ​ស្រួល​មួយ​ក្បាច់​ដើម្បី​សម្គាល់​ថា​ តើ​អាល់អុល​ ឬ​ជេល​នោះ​សុទ្ធ​ល្អ​ ឬ​មិន​សុទ្ធ​ល្អ។

វិធី​ដ៏​ងាយ​ស្រួល​នោះ​ លោក​អ្នក​គ្រាន់​តែ​មើល​ទៅ​លើ​សម្បក​ដប​ ប្រសិន​បើ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​នោះ​ នឹង​មាន​​ផ្ទាំង​អក្សរ​ ដែល​មាន​បិទ​ឈ្មោះ​ក្រុមហ៊ុន​ និង​មាន​លេខ​សម្គាល់​ដូច​​មាន​បង្ហាញ​រូប​ខាង​លើ​ស្រាប់ (សូមពិនិត្យមើលរូប)។ 

តាមរយៈសេចក្តីជូនដំណឹង​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០​ កន្លង​ទៅ​ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាព អាល់កុលលាងសម្អាតដៃ ដែលកំពុងតែចរាចរ និងចែកចាយនៅទីផ្សារ និងនៅតាមទីកន្លែងផ្សេងៗទៀត​ បានរកឃើញមានការលួចបន្លំប្រើប្រាស់នូវសារធាតុមេតាណុល​ យក​មក​ធ្វើអាល់កុលលាងសម្អាតដៃ ស​រហូតជាង ៨០តោន

ដោយ៖ រតនៈវិភូ​

X
5s