២៤ម៉ោង​ មានអ្នក​ឆ្លង​ថ្មី ១,១៣៤ករណីលើពិភពលោក ខណៈស្លាប់​សរុបមានជិត ១៧ម៉ឺននាក់​​



យោង​ទៅតាមទិន្នន័យពីគេហទំព័រ World O Meter នាវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ បាទបង្ហាញពីតួលេខអ្នកដែលឆ្លង អ្នកបាត់បង់ជីវិតនៅតែបន្តកើនឡើង។ តែទោះជាយ៉ាងណាក៏ដោយចំនួនអ្នកជាសះស្បើយក៏បន្តកើនឡើងដូចគ្នា។ 

តួលេខដែលបង្ហាញពីចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៤០៦,៩០០នាក់ អ្នកដែលបាត់បង់ជីវិតមានចំនួន ១៦៥,០៥៦នាក់ និងអ្នកជាសះស្បើយមានចំនួន ៦១៧,០០៧នាក់។ ក្នុងចំណោមអ្នកឆ្លងតែជាង ២,៤លានករណីនោះ មានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១,៦២៤,៨៤០ករណី ហើយអ្នកដែលមានអាការនៅសភាពជំងឺស្រាលមានប្រមាណជា ៩៧% (ស្មើប៉ុន្មាន ១,៥៧០,៦២២នាក់) នៅមានតែ ៣%ប៉ុណ្ណោះដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ធៀបក្នុងរយៈពេល ២៤ម៉ោងពីថ្ងៃម្សិលមិញ ចំនួនករណីឆ្លងថ្មីត្រូវបានគេរកឃើញថាមាន ១,១៣៤នាក់នៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកនៅតែបន្តឈរលំដាប់លេខ ១នៅក្នុងតារាង ជាប្រទេសដែលមានអ្នកឆ្លង និងអ្នកបាត់បង់ជីវិតច្រើនជាងគេលើពិភពលោក តាមពីក្រោយដោយប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស៕

 

X
5s