WHO ព្រមានថា ប្រទេសដទៃអាចនឹងដើរជាន់គន្លងចិនលើអត្រាកំណើនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ
អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះបានព្រមានថា ប្រទេសជាច្រើនអាចនឹងដើរលើដានប្រទេសចិនលើករណីកូវីដ ១៩ ព្រោះករណីឆ្លង និងករណីបាត់បង់ជីវិតមានការកើនឡើងជាបន្តបន្ទាប់ ហើយនេះជាករណីដ៏គួរឲ្យព្រួយបារម្ភ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ South China Morning Post នៅថ្ងៃទី ២១ មេសា ២០២០នេះ។
ជាបទពិសោធន៍ប្រទេសចិនក្នុងទីក្រុងវូហាន ធ្លាប់បានថ្លោះធ្លោយបណ្ដាលឱ្យស្ថានភាពនៃការរីករាលដែលវីរុសកូវីដ ១៩ កើនលើស ៥០% ក្នុងរយៈពេលខ្លីបំផុតដែលនាំឲ្យពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍បាន ហើយក៏ជាពេលដែលធ្វើឲ្យមានមនុស្សចាប់ផ្ដើមរងគ្រោះរហូតបាត់បង់ជីវិតដោយសារគ្រោះថ្នាក់នៃជំងឺមួយនេះ។ អង្គការសុខភាពពិភពលោកក៏បាននិយាយដែរថា ដោយសារការព្យាយាមលាក់បាំងទិន្នន័យមួយចំនួននៅក្នុងទីក្រុងវូហានពីករណីអ្នកឆ្លងនេះ បាត់ធ្វើឲ្យទីក្រុងវូហានផុងខ្លួនរហូតដល់មានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់នឹងក្លាយជាសោតនាដកម្មមួយសម្រាប់ទីក្រុងមួយនេះ។
អត្ថបទទាក់ទង៖ ប្រធានមន្ទីរពិសោធន៍វីរុសសាស្ត្រវ៉ូហានបដិសេធរឿងវីរុសកូរូណាធ្លាយចេញពីមន្ទីរពិសោធន៍លោក
ដំបូងឡើយអាជ្ញាធរទីក្រុងវូហានបានព្យាយាមធ្វើការបិទបានការរាតត្បាត ដោយពួកគេបានដាក់ទណ្ឌកម្មទៅក្រុមគ្រូពេទ្យដែលធ្វើការប្រកាសអាសន្នតាមអ៊ីនធឺណិតអំពីវិបត្តិមួយនេះ។
លោកស្រី Maria van Kerkhove ប្រធានផ្នែកបច្ចេកទេសជំងឺឆ្លងកូវីដ ១៩ ប្រចាំអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា បញ្ហាប្រឈមធំបំផុតក្នុងការផ្ទុះឡើងធ្វើការកំណត់អត្តសញ្ញាណលើករណីឆ្លង និងករណីស្លាប់របស់អ្នកជំងឺ។ លោកស្រីក៏បានបញ្ជាក់ដែរថា ប្រទេសទាំងអស់អាចនៅមានស្ថានភាពស្រដៀងទៅនឹងប្រទេសចិន ហើយពួកគេគួរតែងាកក្រោយដើម្បីពីរបាយការណ៍មួយចំនួនជាបទពិសោធន៍របស់ចិន និងគិតមើលថាតើពួកគេទទួលបានអ្វីខ្លះពីផ្លូវដើរដែលចិនធ្លាប់បានដើរ និងបានផ្ដល់ឱ្យលើករណីកូវីដ ១៩នេះ។ បន្ថែមពីនេះលោកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ការបិទសិទ្ធិនិងការដាក់សម្ពាធមួយចំនួនទៅប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសចិនជាពិសេសនៅទីក្រុងវូហាន បានបណ្ដាលឲ្យមានអ្នកជំងឺស្លាប់នៅតាមផ្ទះដោយមិនបានទៅដល់មន្ទីរពេទ្យ ចំណែកឯក្រុមគ្រូពេទ្យត្រូវប្រឈមមុខនឹងការព្យាបាលមើលថែអ្នកជំងឺក្នុងកម្រិតធ្ងន់ធ្ងរ ត្រូវធ្វើការដឹកម៉ោងនៅក្នុងស្ថានភាពមួយដ៏តានតឹងបំផុត។
អត្ថបទទាក់ទង៖ ការស្រាវជ្រាវស្វីស៖ វីរុសកូរ៉ូណាមានសមត្ថភាពធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ
ជាមួយគ្នានេះដែរ Michael Ryan នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានបន្ថែមថា ប្រទេសទាំងអស់នឹងប្រឈមនឹងបញ្ហានេះដូចគ្នា ប្រសិនបើគេមានការធ្វេសប្រហែស គ្មានវិធានការច្បាស់លាស់ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាល និងមិនធ្វើការតាមដានទិន្នន័យនៃការឆ្លងកូវីដឲ្យបានដិតដល់នោះ។
អត្ថបទទាក់ទង៖ វ៉ាដាច់ម៉ាឡេស៊ី ពេលនេះសិង្ហបុរីមានអ្នកឆ្លងច្រើនជាងគេនៅតំបន់អាស៊ាន ដែលភាគច្រើនជាអ្នក...
កត្តាតម្លៃមួយផ្សេងទៀតដែលអង្គការសុខភាពពិភពលោកបានលើកយកមកពិភាក្សា ពួកគេក៏បានដាក់ការស្តីបន្ទោសមកផ្នែកទៅលើទីផ្សារលក់សត្វព្រៃក៏ដូចជាសត្វរស់នៅក្នុងទីក្រុងវូហានប្រទេសចិន ដោយផ្អែកថាជាប្រភពនៃការចម្លងកូវីដ ១៩។ លោក Tedros ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ជំហររបស់អង្គការសុខភាពពិភពលោក ទោះបីជាមានការបើកឲ្យដំណើរការឡើងវិញនៅទីផ្សារលក់ដូរសត្វព្រៃក្នុងទីក្រុងវូហានក៏ដោយ ប៉ុន្តែពួកគេត្រូវគោរពនិងអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារនិងអនាម័យ។ រដ្ឋាភិបាលត្រូវតែអនុវត្តដាក់ការហាមប្រាមយ៉ាងតឹងរឹងទៅលើការលក់និងជួញដូរសត្វព្រៃសម្រាប់ធ្វើជាអាហារ។ លើសពីនេះលោកនៅតែធ្វើការប៉ាន់ប្រមាណថាថា ៧០% នៃការកកើតវីរុសមួយនេះនិងចម្លងទៅមនុស្សបានគឺមានប្រភពមកពីសត្វព្រៃ៕
អត្ថបទទាក់ទង៖ មេដឹកនាំស្ត្រី ៥ប្រទេសនេះ ទប់ស្កាត់កូវីដ១៩ បានល្អ «មានលក្ខណៈរួមធំៗ»៣ចំណុច
ដោយ៖ យ៉ាយ៉ា