អង់គ្លេសចំណាយប្រាក់ជាង ២៥លានដុល្លារស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ និងសាកល្បងលើមនុស្ស
មន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt hankook បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អង់គ្លេសកំពុងឈានដល់ដំណាក់កាលនៃការធ្វើតេស្ត វ៉ាក់សាំងប្រឆាំងកូវីដ ១៩ សាកល្បងលើមនុស្ស ហើយតេស្តសាកល្បងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ទី ២២ ខែមេសា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ bloomberg នាព្រឹកព្រហាមថ្ងៃទី ២២ នេះតែម្ដង។
លោក Matt hankook បានមានប្រសាសន៍ថា វាត្រូវការប្រើពេលវេលាច្រើននៅក្នុងការផលិតវ៉ាក់សាំង ប៉ុន្តែវាគឺជាវិធីសាស្រ្តដ៏ល្អបំផុតហើយមានតែមួយគត់នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ ១៩ បាន។ លោកបានបន្តទៀតថា អង់គ្លេសបានចំណាយប្រាក់ជាច្រើនអាចនឹងច្រើនជាងប្រទេសដទៃទៀតលើពិភពលោកក្នុងការស្វែងរកនិងផលិតវ៉ាក់សាំង ហើយសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះការអភិវឌ្ឍនិងផលិតវ៉ាក់សាំងគឺកំពុងកើតមាននិងអភិវឌ្ឍនៅទីនេះ (អង់គ្លេស)។
អត្ថបទទាក់ទង៖ ប្រយ័ត្ន! អាស៊ានអាចជាទីតាំងរងការវាយប្រហារពីកូវីដ១៩បន្ទាប់
ការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងសម្រាប់ធ្វើតេស្តលើមនុស្សប្រឆាំងទៅនឹងវីរុសកូវីដ ១៩ បានធ្វើឡើងនៅសាកលវិទ្យាល័យ Oxford ហើយរដ្ឋាភិបាលអង់គ្លេសបានចំណាយប្រាក់ប្រមាណជា ២០ លានផោន ស្មើប្រមាណ ២៥ លានដុល្លារអាមេរិក នេះបើយោងតាមការឱ្យដឹងពីលោក hankook។ តម្លៃប្រាក់ចំនួន ២០,៥លានផោនផ្សេងទៀត នឹងត្រូវដាក់ចូលទៅក្នុងគម្រោងដាច់ដោយឡែកមួយទៀតនៃមហាវិទ្យាល័យ London imperial college។
អត្ថបទទាក់ទង៖ តំណាងWHOបកស្រាយពីហេតុផលដែលស្ថានភាពកូវីដ១៩នៅប្រទេសអ្នកមានធ្ងន់ធ្ងរខ្លាំងយើងមានតិច
ប្រទេសអង់គ្លេសបានព្យាយាមបង្ហាញនូវវឌ្ឍនភាពរបស់ខ្លួននៅពេលដែលរដ្ឋាភិបាលប្រទេសនេះកំពុងរងការប្រឈមខ្លាំងទៅនឹងការរិះគន់ ជុំវិញបញ្ហាខ្វះខាតឧបករណ៍បរិក្ខារពេទ្យដែលឈានដល់ដំណាក់កាលមួយធ្វើឲ្យប្រទេសរបស់ខ្លួនមានអ្នកឆ្លងរាលដាល នឹងស្លាប់យ៉ាងច្រើនដោយសារកូវីដ ១៩នេះ។ លោក hankook ដដែលក៏បានព្យាយាមធ្វើការការពារចំពោះរដ្ឋាភិបាលពាក់ព័ន្ធនឹងការរិះគន់យ៉ាងខ្លាំងខាងលើនេះសម្រាប់ក្រុមគ្រូពេទ្យជួរមុខ។ លោកក៏បានបន្ថែមថានៅក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការជាមួយនឹងក្រុមហ៊ុនក្រៅប្រទេសជាពិសេសប្រទេសចិន ក្នុងការពិភាក្សាលើការទិញសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ថែមទៀតដើម្បីជាជំនួយដល់ក្រុមគ្រូពេទ្យជួរមុខ នេះបើយោងតាមការចេញផ្សាយពីសារពត៌មាន bbc news។
អត្ថបទទាក់ទង៖ ចិនផ្អាកការធ្វើតេស្តវ៉ាក់សាំងលើមនុស្ស ដោយសារកូវីដ១៩គ្រប់គ្រងបាន
គួរបញ្ជាក់ផងដែរថាប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ៦ជាប្រទេសដែលមានអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេបំផុតលើពិភពលោក ហឺគិតមកត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ អង់គ្លេសមានអ្នកបាត់បង់ជីវិតដោយសារកូវីដ ១៩ ចំនួន ១៧,៣៣៧នាកើ៕
អត្ថបទទាក់ទង៖ វ៉ាក់សាំងសម្រាប់ COVID-19 របស់ចិន WHO បញ្ជាក់ថា មានតែ ១គត់ឈានដល់ពិសោធន៍ព្យាបាលលើកទី២
ដោយ៖ យ៉ាយ៉ា