តើនៅថ្ងៃទី២៣ មេសា ២០២០ នេះមានអ្វីកើតឡើងខ្លះទាក់ទងនឹងកូវីដ១៩?​



កូវីដ១៩កំពុងតែបន្តវាយប្រហារប្រទេសជាច្រើនក្នុងពិភពលោក ដែលនេះធ្វើឲ្យមានការខូតខាតធ្ងន់ធ្ងរដល់ផ្នែកផ្សេងៗរូមទាំងសេដ្ឋកិច្ចផងដែរ។ វីរុសនេះផ្ទុះឡើងដំបូងនៅខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងវ៉ូហាន ប្រទេសចិន ដែលរហូតមកដល់ពេលនេះមានរយៈពេលច្រើនខែមកហើយ។ តើមកដល់ថ្ងៃទី២១ មេសា ២០២០ នេះមានអ្វីកើតឡើងខ្លះទាក់ទងនឹងកូវីដ១៩?

  • ករណីអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកឡើងដល់ ២,៦លាននាក់ បើយោងតាមតួលេខរបស់សកលវិទ្យាល័យចនហបឃិន (John Hopkins University)។ អ្នកស្លាប់ដោយសារកូវីដ១៩មានចំនួនសរុប ១៨៣ ០០០នាក់ និងមនុស្សជាង ៧១៤ ០០០នាក់បានជាសះស្បើយ។
  • ប្រជាជនចិនប្រមាណ ២៣២ ០០០នាក់ក្នុងប្រទេសចិនមានផ្ទុកជំងឺកូវីដ១៩កំឡុងរលកនៃការឆ្លងលើកទី១ បើធៀបនឹងទិន្នន័យផ្លូវការថ្មីនាពេលនេះមានតែ ៥៥ ០០០នាក់ប៉ុណ្ណោះ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាលាសុខភាពសាធារណៈនៃសកលវិទ្យាល័យហុងកុង (Hong Kong University)។
  • ចំនួនអ្នកដំណើរតាមយន្តហោះមានការផ្លាក់ចុះ ១,២ពាន់លាននាក់ក្នុងឧស្សាហកម្មអាកាសចរណ៍។
  • លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា វីរុសកូរ៉ូណាអាចនឹងកើតឡើងចំពោះអ្នកនៅពេលណាមួយ។ លោកវេជ្ជបណ្ឌិត ប្រធានអង្គការសុខភាពពិភពលោក បានលោកឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វីរ៉ុសនេះនៅតែមានភាពគ្រោះថ្នាក់។ ប្រទេសក្នុងពិភពលោកភាគច្រើននៅតែស្ថិតក្នុងភាពគ្រោះថ្នាក់នៃជំងឺនេះ»។

អត្ថបទទាក់ទង៖

ដោយ៖ លង់ វណ្ណៈ

 

X
5s