រយៈពេលបីថ្ងៃជាប់គ្នាកម្ពុជាគ្មានអ្នកឆ្លងនិងគ្មានអ្នកជាសះស្បើយពីកូវីដ​



ប្រយ័ត្នពេលបីថ្ងៃជាប់គ្នាហើយពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ 2020 នេះ កម្ពុជាមិនបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ឡើយ ខណៈអ្នកជាសះស្បើយក៏មិនទាន់មានបន្តទៀតដែរ។

យោងតាមការចេញផ្សាយពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ ចំនួនអ្នកឆ្លងស្រុកនៅទូទាំងប្រទេសមានចំនួន ១២២នាក់ អ្នកជាសះស្បើយចេញពីមន្ទីរពេទ្យសរុបចំនួន ១១០នាក់ និងអ្នកកំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ១២នាក់។

ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ នៅករណីឆ្លងរាលដាលនៃវីរុសកូវីដ ១៩ នេះ ទោះបីជាកម្ពុជាមានសញ្ញាវិជ្ជមានច្រើននៅការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃក្តី៕

X
5s